ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ គឹម សេដ្ឋានី អញ្ជើញសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធអេកូស៊ីសស្តែមអប់រំបែបឌីជីថលនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សុខ ពុទ្ធិវុធ និងលោកជំទាវ គឹម សេដ្ឋានី អញ្ជើញសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធអេកូស៊ីសស្តែមអប់រំបែបឌីជីថលនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ


ភ្នំពេញ៖
នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៍មាននិងប្រព័ន្ធផ្សព្វផ្សាយ និងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងគម្រោងស្តីពីការបង្កើតនិងប្រតិបត្តិការថ្នាលអប់រំដោយប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ បានអញ្ជើញជាអធិបតីក្នុង "ពិធីសម្ពោធដាក់ឱ្យដំណើរការប្រព័ន្ធអេកូស៊ីសស្តែមអប់រំបែបឌីជីថល" ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គការដៃគូនានារួមមាន JICA UNICEF UNESCO គណៈគ្រប់គ្រង នាយក នាយិកា និងលោកគ្រូ អ្នកគ្រូ ប្រមាណជា ៤០០នាក់ នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ 

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) បាននិងកំពុងដើរតួនាទីជាស្ពានជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈសំដៅជំរុញ ការកសាងធនធានមនុស្ស ទាំងសិស្ស គ្រូបង្រៀន មន្ត្រីរាជការនិងប្រជាពលរដ្ឋ ឱ្យមានគុណភាពនិងសមត្ថភាព ប្រកបដោយបរិយាបន្ន តាមរយៈការផលិតវីដេអូមាតិកាសំខាន់ៗជាច្រើន ៕















Previous Post Next Post