ម៉ូតូចំនួន ១១៧គ្រឿង វិទ្យុទាក់ទង ចំនួន ៦៤គ្រឿង ត្រូវបានចែកជូនដល់អង្គភាពនិងស្ថាប័នជុំវិញស្រុកស្វាយទាប!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ម៉ូតូចំនួន ១១៧គ្រឿង វិទ្យុទាក់ទង ចំនួន ៦៤គ្រឿង ត្រូវបានចែកជូនដល់អង្គភាពនិងស្ថាប័នជុំវិញស្រុកស្វាយទាប!


ស្វាយរៀង៖
ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម សៅ សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង ដើម្បីថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលមុតមាំទៅលើភូមិឃុំមានសុវត្ថិភាព ឯកឧត្តម សៅ សុខា បានខិតខំគៀងគរជំនួយពីសប្បុរសជនជាបណ្តើរៗ ដើម្បីបានចែកជូនដល់អង្គភាព និងស្ថាប័នពាក់ព័ន្ធជុំវិញស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជាក់ស្តែងនារសៀលថ្ងៃពុធ ទី១៥ ខែតុលា ឆ្នាំ២០២៥ នៅសាលាស្រុកស្វាយទាប ខេត្តស្វាយរៀង លោក សែ វុទ្ធី អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយទាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំសំបួរ និងលោក សុខា រ៉ានាថ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយទាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំស្វាយរំពារ តំណាងឱ្យ ឯកឧត្តម សៅ សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង បានអញ្ជើញបើកចែកម៉ូតូ និងវិទ្យុទាក់ទងជូន អង្គភាព និងស្ថាប័នជុំវិញស្រុករួមមាន៖
១. អធិការដ្ឋាននគរបាលស្រុក ម៉ូតូចំនួន ០៩គ្រឿង វិទ្យុទាក់ទងចំនួន ៥៤គ្រឿង និងវិទ្យុទាក់ទងសម្រាប់បំពាក់ជាមួយរថយន្តចំនួន ១០ឈុត
២. ផ្នែកសឹករងស្រុក ម៉ូតូចំនួន ១០គ្រឿង
៣. មូលដ្ឋានកងរាជអាវុធហត្ថស្រុក ម៉ូតូចំនួន ០៥គ្រឿង
៤. ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង០៩ នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ម៉ូតូចំនួន ៤៥គ្រឿង
៥. សាលាឃុំ និងមន្ទីរបក្សឃុំទាំង០៩ ក្នុងស្រុកស្វាយទាប ម៉ូតូចំនួន ១១គ្រឿង
៦. វិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សាទូទាំងស្រុក ម៉ូតូចំនួន ៣៣គ្រឿង។
៧. មណ្ឌលសុខភាព ម៉ូតូចំនួន ០៤គ្រឿង។

សរុបម៉ូតូចំនួន ១១៧គ្រឿង និងវិទ្យុទាក់ទងចំនួន ៥៤គ្រឿង ព្រមទាំងវិទ្យុទាក់ទងសម្រាប់បំពាក់ជាមួយរថយន្តចំនួន ១០ឈុត។

លោក សែ វុទ្ធី តំណាងឱ្យ ឯកឧត្តម សៅ សុខា បានថ្លែអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគថវិកាដើម្បីទិញសម្ភារៈទាំងអស់នេះដើម្បីបំពាក់ជូនអង្គភាព និង ស្ថាប័នជុំវិញស្រុកស្វាយទាប គឺសម្រាប់ប្រើប្រាស់ក្នុងការអនុវត្តតួនាទីភារកិច្ច ថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ និងកាអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល និងដើម្បីឱ្យការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ និងរហ័សទាន់ចិត្ត ថែមទាំងការបម្រើឱ្យការសិក្សារបស់សិស្សានុសិស្សក្នុងមូលដ្ឋានកាន់តែរីកចម្រើនបន្ថែមទៀត ហើយជាពិសេសគឺការបម្រើឱ្យផ្នែកសុខមាលសាធារណៈ បានរហ័សទាន់ចិត្ត និងធ្វើឱ្យប្រជាពលរដ្ឋមានទំនុកចិត្តមកលើមន្ត្រីតាមមូលដ្ឋាន ៕






















Previous Post Next Post