សម្ដេចបវរធិបតី អះអាងថា ព្រលានយន្តហោះអន្តរជាតិតេជោ គឺសាងសង់ឡើងដោយមានការចូលរួមពីវិស័យឯកជន និងរាជរដ្ឋាភិបាល ដោយមិនបានខ្ចីលុយពីបរទេស ដូចការលើកឡើងរបស់អ្នកខ្លះនោះឡើយ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្ដេចបវរធិបតី អះអាងថា ព្រលានយន្តហោះអន្តរជាតិតេជោ គឺសាងសង់ឡើងដោយមានការចូលរួមពីវិស័យឯកជន និងរាជរដ្ឋាភិបាល ដោយមិនបានខ្ចីលុយពីបរទេស ដូចការលើកឡើងរបស់អ្នកខ្លះនោះឡើយ


ភ្នំពេញ៖
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ព្រលានយន្តហោះអន្តរជាតិតេជោ គឺបាន សាងសង់ឡើងដោយមានការចូលរួមពីវិស័យឯកជន និងរាជរដ្ឋាភិបាល ដោយមិនបានខ្ចីលុយពីបរទេស ឬចិនដូចការលើកឡើងរបស់អ្នកខ្លះនោះឡើយ។

ការអះអាងបែបនេះរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសដែលសម្ដេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) លំដាប់ថ្នាក់ 4F នេះ ត្រូវបានចែកចេញជា ៣ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ សម្រាប់អ្នកដំណើរ ១៥លាននាក់ក្នុង១ឆ្នាំ។ ខណៈសម្ដេចរំពឹងថា ការសាងសង់ដំណាក់កាលទី២៖ ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ អាចទទួលអ្នកដំណើរ ៣០លាននាក់ក្នុង១ឆ្នាំ ហើយការសាងសង់ដំណាក់កាលទី២ នឹងធ្វើឡើងដោយកូនខ្មែរ១០០% ៕













Previous Post Next Post