ឯកឧត្ដម មាន ចាន់យ៉ាដា អញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយលើកទឹកចិត្តជូនសិស្សជ័យលាភីនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥ ក្នុងខេត្តឧត្តរមានជ័យ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដម មាន ចាន់យ៉ាដា អញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយលើកទឹកចិត្តជូនសិស្សជ័យលាភីនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥ ក្នុងខេត្តឧត្តរមានជ័យ


ភ្នំពេញ៖
នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយកុំព្យូទ័រ ដើម្បីលើកទឹកចិត្តជូនសិស្សជ័យលាភីនិទ្ទេស A ឆ្នាំសិក្សា២០២៤-២០២៥ ក្នុងខេត្តឧត្តរមានជ័យ។

ពិធីនេះដែរក៏មានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ លោកអភិបាលក្រុង-ស្រុក និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។

លទ្ធផលដ៏ល្អប្រសើរ នៃការប្រឡងបាក់ឌុប ឆ្នាំសិក្សា២០២៤-២០២៥នេះ គឺជាសក្ខីភាព បញ្ជាក់ អំពីការប្ដេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកំណែទម្រង់ការអប់រំ ពិសេសគឺការ រក្សាគោលការណ៍ "អ្នកចេះ គឺជាប់" ឲ្យមាន តម្លាភាព និងយុត្តិធម៌នៅទូទាំងប្រទេស ដោយគ្មានការលើកលែងឡើយ។

គួរបញ្ជាក់ថា បេក្ខជនដែលមានឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៥ មានចំនួនសរុប ១,៧៧២នាក់ ស្រី ១,០១៤នាក់ ជាលទ្ធផល ចំនួនបេក្ខជនដែលប្រឡងជាប់ រួមមាន៖ និទ្ទេស A ចំនួន ១៤នាក់ ស្រី ១០នាក់, និទ្ទេស B ចំនួន ៨០នាក់ ស្រី ៤១នាក់, និទ្ទេស C ចំនួន ៣២៩នាក់ ស្រី ២១៨នាក់, និទ្ទេស D ចំនួន ៦៣៦នាក់ ស្រី ៣៨៤នាក់ និងនិទ្ទេស E ចំនួន ៤៨០នាក់ ស្រី ២៥២នាក់ ៕












Previous Post Next Post