ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តកែប
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តកែប


ភ្នំពេញ៖
នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និងមន្ត្រីកិច្ចសន្យានៅមន្ទីរទេសចរណ៍ខេត្តកែប ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង សរុប ៦០រូប នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តកែប។ 

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្តាប់នូវរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារទេសចរណ៍នៅខេត្តកែប ដោយលោកប្រធានមន្ទីរទេសចរណ៍។ 

ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់លោកប្រធានមន្ទីរ និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់របស់មន្ទីរទេសចរណ៍ខេត្ត ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងក្នុងស្មារតីចូលរួមលើកស្ទួយសក្តានុពលទេសចរណ៍ខេត្តកែប។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យមន្ទីរទេសចរណ៍ខេត្តកែប ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាពអង្គភាព ពង្រឹងសមត្ថភាពមន្ត្រីឱ្យបានជាប់ជាប្រចាំ និងស្វែងយល់អំពីលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យទេសចរណ៍ ព្រមទាំងបន្តថែរក្សាបរិយាកាសដុខដុមនីយកម្មនៅក្នុងអង្គភាព ដោយឈរលើស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ។ 


ទន្ទឹមនឹងនេះ មន្ទីរទេសចរណ៍ខេត្តកែប ត្រូវជំរុញការលើកកម្ពស់គុណភាពសេវាកម្ម ពង្រឹងសុវត្ថិភាពចំណីអាហារ, រក្សាភាពស្អាត, អនាម័យ, ការគ្រប់គ្រងសំរាម, បន្ទប់ទឹកស្អាត និងរក្សាតម្លៃឱ្យបានសមរម្យនៅតាមបណ្តារមណីយដ្ឋានទេសចរណ៍, ភោជនីយដ្ឋាន និងអាហារដ្ឋាន ៕






























Previous Post Next Post