ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍


ភ្នំពេញ៖
នៅវិមាន៧មករា នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជា​ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍, ឯកឧត្តមអនុប្រធានគណៈប្រចាំការ, ឯកឧត្តមសមាជិកគណៈប្រចាំការ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំគណបក្សយុវជនក្រសួងទេសចរណ៍, ឯកឧត្តមសមាជិកយុវជនគណបក្សថ្នាក់កណ្តាល និងសមាជិក សមាជិកាយុវជនគណបក្សសរុបប្រមាណ ១៦៨រូប។

បន្ទាប់ពីឯកឧត្តមអនុប្រធានយុវជនគណបក្ស អានរបាយការណ៍បូកសរុបរួចមក ឯឧត្តម រិន វីរៈ ប្រធានផ្នែកចាត់តាំង បានអានសេចក្តីសម្រេចស្តីពីការតែងតាំង ឯកឧត្តម តុប សុភ័ក ជាប្រធានយុវជនគណបក្សក្រសួងទេសចរណ៍ និងការប្តេជ្ញាចិត្តរួចមក ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ក៏បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងការប្រើប្រាស់បណ្តាញសង្គមផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជា​ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍ ក៏បានផ្តល់នូវមតិផ្តាំផ្ញើមួយចំនួនដល់សមាជិក សមាជិកាជាយុវជនក្រសួងទេសចរណ៍។

ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានចែករំលែកនូវចំណេះដឹងមួយចំនួន ពាក់ព័ន្ធនឹងប្រវត្តិ សកម្មភាព ស្នាដៃ សមិទ្ធផល និងគុណូប្បការៈរបស់គណបក្ស ចំពោះជាតិ និងប្រជាជន ចាប់តាំងពីថ្ងៃចាប់បដិសន្ធិឆ្នាំ១៩៥១ ជាពិសេសក្នុងរយះពេល៤៦ឆ្នាំកន្លងមកនេះ គិតចាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩រហូតមក។ 

ឯកឧត្តមបណ្ឌិត បានបន្តថា ស្ថិតក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងមានសត្រូវឈ្លានពានទឹកដី ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស បានធ្វើការប្រកាស និងបញ្ជាក់ជំហរសារជាថ្មីម្តងទៀតថា គាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី,យុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់ និងនាំយកបញ្ហានេះ ដាក់ជូនទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ 

លើសពីនេះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់យុវជនគណបក្សទាំងអស់ ទាំងក្នុង និងក្រៅប្រទេស បន្តជឿជាក់និងទុកចិត្ត លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងសូមកុំធ្វើសកម្មភាពអ្វីដែលនាំឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពជួរមុខ ខណៈដែលយើងត្រូវរួបរួមសាមគ្គីគ្នា ដើម្បីការពារជាតិ និងទឹកដីយើងទាំងអស់គ្នា ជាពិសេសកុំជឿ ឬចូលរួមផ្សព្វផ្សាយព័ត៌មានភូតកុហកគ្រប់រូបភាពរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងញុះញង់បណ្តុះគំនិតហឹង្សាដោយចេតនា ក្នុងគោលដៅបំបែកបំបាក់សាមគ្គីជាតិកម្ពុជា ៕





















Previous Post Next Post