ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមច្រូតស្រូវស្រែគំរូ ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញចូលរួមច្រូតស្រូវស្រែគំរូ ស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍ ន៍ជនបទនិងកសិកម្ម (ARDB)និងសហការី នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមកម្មវិធីច្រូតស្រូវស្រែគំរូ ដែលប្រើប្រាស់ជីធម្មជាតិ មានទីតាំងស្ថិតនៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ការអញ្ជើញចុះពិនិត្យមើលការច្រូតស្រូវ ស្រែគំរូ របស់ឯកឧត្តមបណ្ឌិត កៅ ថាច ខាងលើនេះ គឺស្ថិតនៅរោងម៉ាស៊ីនកិន ស្រូវរបស់ លោក ឈិត ប៊ុនថន ដែលបានដាំដុះស្រូវជាស្រែគំរូ ពូជសែនក្រអូប ដើម្បីបង្ហាញដល់កសិករអាចយកជាបទពិសោធន៍ សម្រាប់ជាគំរូយកទៅអនុវត្តបន្តអាចទទួលបានទិន្នផលចន្លោះពី ៧ ទៅ ៨តោន ក្នុង១ហិកតា។

ស្រែគំរូរបស់លោក ឈិត ប៊ុនថន ខាងលើគឺ ផលិតស្រូវជារៀងរាល់ឆ្នាំជាប្រភេទ ពូជក្នុងស្រុកលើផ្ទៃដីចំនួន ១០ហិកតា ជាពូជសែនក្រអូប០១ និងពូជជាតិយើង ដែលបានដាំដុះមិនប្រើប្រាស់ជីគីមីនោះទេ ៕






















Previous Post Next Post