ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចូលរួមប្រជុំបូកសរុបលទ្ធផលការងារគណបក្សរយៈពេល ៩ខែ និងលើកទិសដៅបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញចូលរួមប្រជុំបូកសរុបលទ្ធផលការងារគណបក្សរយៈពេល ៩ខែ និងលើកទិសដៅបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ


ភ្នំពេញ៖
នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥នេះ នៅសាលប្រជុំនៃស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ឯកឧត្តម ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ៩ខែ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។

សូមជម្រាបថា ខេត្តកំពង់ធំមានស្រុកចំនួន៨ និងក្រុងចំនួន១ ដែលបែងចែកជា ៧៣ឃុំ និង ៨សង្កាត់ ព្រមទាំងមានភូមិចំនួន ៧៦៥ភូមិ។ គិតត្រឹមចុងឆ្នាំ២០២៤ ខេត្តកំពង់ធំ មានប្រជាជនសរុប ១៩៤,២៣០គ្រួសារ ស្មើនឹង ៨៨០,១០២នាក់ ស្រី ៤៥,១៩៤០នាក់ ក្នុងនោះប្រជាជនអាយុ ១៨ឆ្នាំឡើងមានចំនួន ៥៣៩,៤៥៨នាក់ ស្រី ២៨៣,៣១០នាក់។ 

សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ដើមឆ្នាំនេះ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំគ្រប់លំដាប់ថ្នាក់ បានខិតខំបំពេញការងារយ៉ាងសកម្មរហូតសម្រេចបាននូវសមិទ្ធផល ព្រមទាំងវឌ្ឍនភាពជាច្រើន។ មន្ត្រីគណបក្សមកពីថ្នាក់កណ្តាល និងមូលដ្ឋានបានប្រកៀកស្មាគ្នាចុះមូលដ្ឋានជាប់ជាប្រចាំ ដោយបានយកអស់នូវកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងថវិកា ចូលរួមអនុវត្តនូវកម្មវិធីនយោបាយរបស់គណបក្ស កម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យ ចូលរួមលើកកម្ពស់ជីវភាពប្រជាជន និងដោះស្រាយបញ្ហាប្រឈមចំពោះមុខ ដើម្បីបង្កើនភាពជឿជាក់ ដណ្ដើមទឹកចិត្ត និងការគាំទ្របន្ថែមពីប្រជាពលរដ្ឋ ៕















Previous Post Next Post