រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងដីសម្បទានសង្គមកិច្ចកម្ពុជា ខេត្តបាត់ដំបង ចំនួន ២ទីតាំង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវឌ្ឍនភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងដីសម្បទានសង្គមកិច្ចកម្ពុជា ខេត្តបាត់ដំបង ចំនួន ២ទីតាំង


ភ្នំពេញ៖
នាព្រឹកថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ត្រៃយ៍សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងដីសម្បទានសង្គមកិច្ចកម្ពុជា ខេត្តបាត់ដំបង ចំនួន ២ទីតាំង ដូចខាងក្រោម៖

ទីតាំងទី១៖ ដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិឆករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលកំពុងអនុវត្តគម្រោងសាងសង់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ១៦០ខ្នង។ ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជន កំពុងសាងសង់ផ្លូវក្រាលល្បាយក្រួស ១ខ្សែ មាន ៨កំណាត់ សរុបប្រវែង ៩,៥៧គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ សាងសង់លូប្រអប់មុខពីរចំនួន ២កន្លែង លូមូលមុខមួយចំនួន ៣កន្លែង ព្រមទាំងមានស្លាកសញ្ញាចរាចរណ៍ និងស្លាកឈ្មោះផ្លូវមួយចំនួនផងដែរ។

ទីតាំងទី២៖ ដីម្បទានសង្គមកិច្ច ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលកំពុងអនុវត្តគម្រោងសាងសង់ផ្ទះជូនដល់គ្រួសារអតីតយុទ្ធជនចំនួន ៣០០ខ្នង លើផ្ទៃដីសរុប ១៦.៣០៤.៨៥៤ម៉ែត្រការ៉េ។ ក្នុងនោះ ក្រសួងអភិវឌ្ឍន៍ជនចូលរួមចំណែកសាងសង់អណ្តូងស្នប់អាហ្វ្រីដេវ ចំនួន ២៥អណ្តូង ជូនគ្រួសារអតីតយុទ្ធជនចំនួន ៣០០គ្រួសារ ក្នុងជំហានទី១។

ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យវឌ្ឍនភាពការងារនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអញ្ជើញជួបសំណេះសំណាល ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនគ្រួសារអតីតគ្រួសារយុទ្ធជនដែលបានរស់នៅទីនោះផងដែរ ៕
























Previous Post Next Post