រដ្ឋមន្រ្តីសុខាភិបាល៖ ការកំណត់គោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យបានល្អ បង្ហាញនូវភាពម៉ឹងម៉ាត់របស់អ្នកដឹកនាំសុខាភិបាល
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តីសុខាភិបាល៖ ការកំណត់គោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យបានល្អ បង្ហាញនូវភាពម៉ឹងម៉ាត់របស់អ្នកដឹកនាំសុខាភិបាល


ភ្នំពេញ៖
នារសៀលថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣.២៨៩រូប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរលើការប្រែប្រួល ជាវិជ្ជមាននូវផ្នត់គំនិត និងការពិចារណារបស់មន្រ្តីសុខាភិបាល ក្នុងការស្វះស្វែងរកចំណុចកែលម្អ ក្នុងការងារបម្រើសេវាថែទាំសុខភាព ជូនប្រជាពលរដ្ឋ ក្នុងរយៈពេល ២ឆ្នាំ ចុងក្រោយនេះ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងទំនួលខុសត្រូវ។

ថ្ងៃនេះ ឯកឧត្តមសាស្ត្រាចារ្យ បានលើកយកប្រធានបទ៖ វិធីសាស្រ្តធ្វើការងាររបស់អ្នកដឹកនាំ ចំនួន ២ចំណុច មកចែករំលែក រួមមាន៖ (១). អ្នកដឹកនាំត្រូវចេះទាញយកបទពិសោធន៍ ពីការសម្រេចកិច្ចការបានជោគជ័យកន្លងមក ឱ្យក្លាយជាទម្លាប់ល្អ សម្រាប់អនុវត្តការងារ និង(២). អ្នកដឹកនាំត្រូវមានជំហរកំណត់គោលដៅឱ្យបានខ្ពស់ ដើម្បីផលប្រយោជន៍របស់អ្នកនៅជុំវិញខ្លួន និងសង្គម។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានចែករំលែកលើប្រធានបទ វិចារវិជ្ជាសម្ភារនិយម ដោយលើកយកលក្ខណៈរបស់សច្ចៈធម៌ កើតចេញពីការអនុវត្តជាក់ស្តែង ដែលជាយន្តការមួយ សម្រាប់បង្កើនចំណេះដឹង និងស្វែងរកការពិត។

សប្តាហ៍នេះ ក្រុមការងារ នៃមន្ទីរពេទ្យព្រះអង្គឌួង បានលើកយកប្រធានបទស្តីពី វិធីសាស្រ្តទាក់ទាញ និងរក្សាអ្នកជំងឺឱ្យមកប្រើប្រាស់សេវាឱ្យបានច្រើន។ ក្រុមការងារបានរំលេចពីកត្តាស្លាប់រស់ របស់មន្ទីរពេទ្យ រួមមាន៖ (១). ការពង្រឹងក្រមសីលធម៌ និងភាពមានវិជ្ជាជីវៈរបស់គ្រូពេទ្យ, (២). ការគោរពឱ្យបាននូវគោលការណ៍ ខិតខំកាត់បន្ថយការឈឺចាប់របស់អ្នកជំងឺ និង(៣). ការពង្រឹងសាមគ្គីភាពផ្ទៃក្នុង របស់អ្នកបម្រើសេវា និងការបណ្តុះបណ្តាល ៕

















Previous Post Next Post