កម្ពុជា និងកូរ៉េ ឯកភាពគ្នាបន្តជំរុញបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យកាន់តែជិតស្និទ និងស៊ីជម្រៅ ប្រកបដោយការជឿទុកចិត្តគ្នាទៅវិញទៅមក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជា និងកូរ៉េ ឯកភាពគ្នាបន្តជំរុញបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យកាន់តែជិតស្និទ និងស៊ីជម្រៅ ប្រកបដោយការជឿទុកចិត្តគ្នាទៅវិញទៅមក


ភ្នំពេញ៖
ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ប៉ាក ស៊ុងជូ (Park Sung Ju) អគ្គស្នងការរងនគរបាលកូរ៉េ ទទួលបន្ទុកការងារស៊ើបអង្កេត នៅទីស្តីការក្រសួងមហាផ្ទៃ។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរយោបល់​ អំពីការបង្កើនទំនាក់ទំនងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្លាំងនគរបាលជាតិកម្ពុជា និងទីភ្នាក់ងារនគរបាលជាតិកូរ៉េលើវិស័យទប់ស្កាត់​ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន រួមមាន​ អំពើឆបោកតាមប្រព័ន្ធអនឡាញដែលកំពុងតែមានកំណើននៅក្នុងតំបន់ និងសកលលោក។

ក្នុងឱកាសនោះដែរ លោក ប៉ាក ស៊ុងជូ (Park Sung Ju) អគ្គស្នងការរងនគរបាលកូរ៉េ បានទទួលស្គាល់អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងប្រយុទ្ធប្រឆាំងបទល្មើសឆបោកគ្រប់ប្រភេទ តាមរយៈការស្រាវជ្រាវ ស៊ើបអង្កេត និងស្វែងរកមុខសញ្ញារត់គេចខ្លួន និងឈានទៅដល់ការចាប់ខ្លួន បំពេញនីតិវិធីប្រគល់ជូនភាគីកូរ៉េបានជាច្រេីនករណីនាពេលកន្លងមក។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យកាន់តែជិតស្និទ និងស៊ីជម្រៅ ប្រកបដោយការជឿទុកចិត្តគ្នាទៅវិញទៅមក និងធ្វើការទប់ស្កាត់នូវរាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើអោយប៉ះពាល់ដល់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីអនុវត្តបានយ៉ាងល្អប្រសើរនាពេលកន្លងមក ៕



















Previous Post Next Post