ឧត្តមសេនីយ៍ត្រី សៀ ទីន បន្តចុះត្រួតពិនិត្យមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងរុនតាឯកតេជោសែន ពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ត្រី សៀ ទីន បន្តចុះត្រួតពិនិត្យមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងរុនតាឯកតេជោសែន ពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ


ភ្នំពេញ៖
នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំលោកមេបញ្ជាការរងទទួលការងារជំនាញ និងក្រុមការងារ បន្តចុះត្រួតពិនិត្យពីតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ សប្ដាហ៍ទី២ ក្នុងឆមាសទី២ ឆ្នាំ២០២៥ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន។ លោកមេបញ្ជាការ បានចាត់ឱ្យក្រុមការងារការិយាល័យផ្គត់ផ្គង់ វាស់កាត់មួកប៉េរ៉េ ជូននាយ នាយរង និងពលអាវុធហត្ថទាំងអស់ ព្រមទាំង​បន្តចុះត្រួតពិនិត្យនូវទីតាំងសំខាន់ៗ ក្នុងភូមិសាស្ត្រក្រុងជាក់ស្ដែង។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បាននាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រគល់ជូនដល់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ទទួលបានគ្រប់ៗគ្នា ព្រមទាំងកាបូបពេទ្យចំនួន ២ឈុត ដែលមានសម្ភារៈសម្រាប់សង្រ្គោះបឋម (មាន ១៣មុខ) ប្រគល់ជូនដល់អង្គភាពផងដែរ ៕



























Previous Post Next Post