អភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់ពលរដ្ឋគ្រប់រូប ដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ចាប់យកដីព្រៃ ធ្វើជាកម្មសិទ្ធិឯកជន ត្រូវធ្វើការបញ្ឈប់សកម្មភាពជាបន្ទាន់ នូវទង្វើររបស់ខ្លួន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តពោធិ៍សាត់ អំពាវនាវដល់ពលរដ្ឋគ្រប់រូប ដែលកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ចាប់យកដីព្រៃ ធ្វើជាកម្មសិទ្ធិឯកជន ត្រូវធ្វើការបញ្ឈប់សកម្មភាពជាបន្ទាន់ នូវទង្វើររបស់ខ្លួន


ភ្នំពេញ៖
នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំចលនាបងប្អូនសហគមន៍ កម្លាំង ប្រជាការពារ និងអាជ្ញាធរមូលដ្ឋាន ដាំកូនឈើដើម្បីស្ដារឡើងវិញជាតំបន់បៃតង លើកូនភ្នំដែលត្រូវជនខិលខូចកាប់បំផ្លាញ និងបន្តចុះត្រួតពិនិត្យវឌ្ឍភាព នៃដំណើរការរៀបចំ ទំនប់បង្ហៀរជើងភ្នំទំព័រ និងភ្នំដាឡៃ  ជាកន្លែងទេចរណ៍ ដែលស្ថិតនៅឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលបាននិងកំពុងបន្តអាជីវកម្មកាប់បំផ្លាញព្រៃឈើ ចាប់យកដីព្រៃ ធ្វើជាកម្មសិទ្ធិឯកជន ត្រូវធ្វើការបញ្ឈប់សកម្មភាពជាបន្ទាន់ នូវទង្វើររបស់ខ្លួន និងការធ្វើអាជីវកម្មព្រៃឈើជំនួញដីធ្លីខុសច្បាប់ ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរ គឺជាគ្រោះមហន្តរាយ ដល់បរិស្ថានធម្មជាតិ ដែលបណ្តាលពីការកាប់បំផ្លាញព្រៃឈើនោះ និងបង្កជាគ្រោះមហន្តរាយចំពោះ សង្គមជាតិ។
 
ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា យើងត្រូវរួមសាមគ្គីគ្នាបណ្តុះឡើងវិញនូវគំនិតស្រឡាញ់ព្រៃឈើ ថែរក្សាការពារ ព្រៃឈើ និងក្នុងទស្សនៈសន្សំសំចៃនៃការប្រើប្រាស់ផល និងអនុផលព្រៃឈើ គ្រប់ប្រភេទគឺគោរពច្បាប់ អនុវត្តន៍ច្បាប់ដើម្បីរួមចំណែកកសាងព្រះរាជាណាចក្រ កម្ពុជាឱ្យទៅជានីតិរដ្ឋ។
 
បន្ថែមពីនេះ ចំពោះកូនឈើដែលដាំហើយ ឯកឧត្តមអភិបាលខេត្ត បានសូមឲ្យអាជ្ញាធរគ្រប់ លំដាប់ថ្នាក់ និងប្រជារាស្ត្រនៅទីកន្លែងនោះ មេត្តាបន្តសកម្មចូលរួមថែរក្សាឱ្យបានហ្មត់ចត់ជាប្រចាំ ដើម្បីឱ្យកូនឈើដុះលូតលាស់ធំធាត់ឆាប់រហ័សនិងពុំបាត់បង់ទៅវិញ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏អំពាវនាវដល់រដ្ឋបាលក្រុង/ស្រុក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដឹកនាំចលនាប្រជាពលរដ្ឋ ឱ្យចូលរួមរៀបចំសោភ័ណភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យបរិស្ថាន នៅតាមដងផ្លូវ ទីសាធារណៈ កន្លែងធ្វើការ និងតាមគេហដ្ឋាន ដើម្បីឱ្យខេត្តពោធិ៍សាត់ស្អាត គ្មានសំរាម និងស្រស់បំព្រងឡើង ៕



















Previous Post Next Post