ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីខួបកំណើតគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។
សារលិខិតគោរពជូនពររបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានខ្លឹមសារដូចតទៅ៖ «សម្តេចមហាបវរធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃពិធីខួបកំណើតគម្រប់ ៤៨ ឈានចូល ៤៩ឆ្នាំ ដែលនឹងចូលមក ក្នុងឱក មន្ត្រីរាជការ បុគ្គលិក ដល់នៅថ្ងៃចន្ទ ទី២០ ខែតុលា ឆ្នាំ២០២៥ នាពេលខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ មន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រីការទូតទាំងអស់ដែលកំពុងបំពេញបេសកកម្មនៅបរទេស ខ្ញុំបាទ និងភរិយា សូមគោរពជូនពរជ័យ សិរីសួស្តី សុភមង្គល បវរមហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសូម សម្តែងនូវការគោរពកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះស្នាដៃដ៏ឧត្តុង្គឧត្តមរបស់ សម្តេចធិបតី ដែលបានធ្វើពលិកម្មបូជាកម្លាំងកាយចិត្ត ប្រាជ្ញា និងស្មារតី ដើម្បីបុព្វហេតុជាតិ មាតុភូមិកម្ពុជា ការពារអធិបតេយ្យ បូរណភាពទឹកដី ការពារផលប្រយោជន៍ស្នូលរបស់ជាតិ និងបន្តដឹកនាំឧត្តមភាពនៃរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយទេពកោសល្យដ៏ប៉ិនប្រសប់ ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍរុងរឿងលើគ្រប់វិស័យ ទទួលបានការលើកកម្ពស់កិត្យានុភាពជាតិ និងកិត្តិសព្ទល្បីរន្ទឺនៅលើឆាកអន្តរជាតិ។
ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមមេត្តាជួយតាមបីបាច់ថែរក្សា និងប្រទានពរជ័យសិរីមហាមង្គលជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រី ជាទីស្រឡាញ់ទាំងអស់ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីខ្ញុំបាទ និងភរិយា» ៕

