​ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណ​ចំពោះ​ការប្តេជ្ញាចិត្ត និង​ការគាំទ្រ​របស់​អាម៉េរិក ក្នុង​ការជួយ​ដោះស្រាយ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ឈានទៅការចុះកិច្ចព្រមព្រៀង​សន្តិភាព​រវាង​ប្រទេស​ទាំងពីរ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

​ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណ​ចំពោះ​ការប្តេជ្ញាចិត្ត និង​ការគាំទ្រ​របស់​អាម៉េរិក ក្នុង​ការជួយ​ដោះស្រាយ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ឈានទៅការចុះកិច្ចព្រមព្រៀង​សន្តិភាព​រវាង​ប្រទេស​ទាំងពីរ


ទីក្រុងគូឡាឡាំពួ៖
នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Allison Hooker អនុរដ្ឋលេខាធិការ ទទួលបន្ទុកនយោបាយ នៃក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ 

ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ការប្តេជ្ញាចិត្ត និង​ការគាំទ្រ​របស់​សហរដ្ឋអាម៉េរិក ក្នុង​ការជួយ​ដោះស្រាយ​ជម្លោះ​រវាង​កម្ពុជា និង​ថៃ ឈានទៅការចុះកិច្ចព្រមព្រៀង​សន្តិភាព​រវាង​ប្រទេស​ទាំងពីរ ដោយហេតុថាសន្តិភាព​គឺជា​ទ្រព្យ​ដ៏ដែលមានតម្លៃ​បំផុត​ និងជាមូលដ្ឋាន​គ្រឹះ​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិគ្រប់វិស័យ។

នៅឆ្នាំ២០២៥នេះ ជាខួបលើកទី៧៥ នៃទំនាក់ទំនងការទូតកម្ពុជា-សហរដ្ឋអាម៉េរិក ខណៈដែលកម្ពុជាកំពុងដើរតួនាទីជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក ជាមួយគ្នានឹងកិច្ចព្រមព្រៀងសន្តិភាពដែលទើបទទួលបាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនៃទំនាក់ទំនង និងភាពជាដៃគូរវាងប្រទេសទាំងពីរ ៕







Previous Post Next Post