អ្នកនាំពាក្យ៖ គិតចាប់តាំងពីឆ្នាំ១៩៩០ មកដល់ខែកញ្ញា ឆ្នាំ២០២៥នេះ មានយានយន្តបានចុះបញ្ជីសរុបទូទាំងប្រទេសសរុប ៧.៩៦៣.០១៩គ្រឿង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អ្នកនាំពាក្យ៖ គិតចាប់តាំងពីឆ្នាំ១៩៩០ មកដល់ខែកញ្ញា ឆ្នាំ២០២៥នេះ មានយានយន្តបានចុះបញ្ជីសរុបទូទាំងប្រទេសសរុប ៧.៩៦៣.០១៩គ្រឿង


ភ្នំពេញ៖
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ១៩៩០ មកដល់ខែកញ្ញា ឆ្នាំ២០២៥នេះ មានយានយន្តបានចុះបញ្ជីសរុបទូទាំងប្រទេសសរុប ៧.៩៦៣.០១៩គ្រឿង ក្នុងនោះ​ម៉ូតូ ៦.៧៥១.៥០៨គ្រឿង យានយន្តធុនស្រាល ៩០៤.១៩៦គ្រឿង និងយានយន្តធុនធ្ងន់ ៣០៧.៣១៥គ្រឿង។

ឯកឧត្តម ផន រឹម បានឱ្យដឹងទៀតថា ក្នុងនោះសម្រាប់រយៈពេល ៩ខែ ឆ្នាំ២០២៥នេះ មានយានយន្តបានចុះបញ្ជីសរុប ៣៧៦.៥០៧គ្រឿង ក្នុងនោះមានម៉ូតូ ៣០៧.៨១៤គ្រឿង រថយន្តធន់ស្រាល ៦១.៦៣១គ្រឿង និងរថយន្តធន់ធ្ងន់ ៧.០៦២គ្រឿង។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា កត្តាដែលមានយានយន្តបានចុះបញ្ជីកើនឡើងជាបន្តបន្ទាប់នេះ ដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពរីកចម្រើន ធូរធារ និងមានលទ្ធភាពក្នុងការទិញយានយន្តធ្វើដំណើរបានកាន់តែច្រើនឡើងផងដែរ ៕


Previous Post Next Post