ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំណែនាំតម្រង់ទិសដល់និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រ ជំនាន់ទី១៤ ឆ្នាំទី៣ ដែលត្រៀមចុះកម្មសិក្សានាបំណាច់ឆមាសទី២នេះ នៅតាមបណ្តាអធិការដ្ឋាននគរបាលចំណុះស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នាសាលមហោស្រព (អគារ H) នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភា បានណែនាំតម្រង់ទិសដល់ប្អូនៗនិស្សិតទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារជាក់ស្តែងដែលថ្នាក់ដឹកនាំអធិការដ្ឋាននគរបាលប្រគល់ជូន គោរពវិន័យការងារ បទបញ្ជាផ្ទៃក្នុង គោរពឋានុក្រម និងសរសេរចងក្រងរបាយការណ៍កម្មសិក្សា ឱ្យបានល្អស្របតាមការណែនាំនិងកម្មវិធីដែលបានកំណត់ ៕
















