ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារលើការកែសម្រួលសៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារលើការកែសម្រួលសៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់


ភ្នំពេញ៖
នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារលើការកែសម្រួលសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដោយមានការចូលរួមពីលោកអគ្គនាយករង លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យចំណុះអគ្គនាយកដ្ឋានរដ្ឋបាល តំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. ទីប្រឹក្សា និងតំណាងអង្គការតម្លាភាពកម្ពុជា ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ។

ជាការចាប់ផ្ដើម ឯកឧត្តមប្រធានអង្គប្រជុំ បានមានមតិស្វាគមន៍និងថ្លែងអំណរគុណដល់ លោក លោកស្រីទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះដោយបានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការកែសម្រួលសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ដើម្បីឱ្យការកែសម្រួលកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម សួស ប្រាថ្នា បានកោតសរសើរនិងវាយតម្លៃខ្ពស់ដល់ក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល និងលេខាធិការដ្ឋាន គ.ជ.អ.ប. ដែលបានសហការគ្នាយ៉ាងជិតស្និទ្ធជាមួយលោកទីប្រឹក្សា ដោយមានគាំទ្រពីអង្គការតម្លាភាពកម្ពុជា នៅក្នុងដំណើរការរៀបចំកែសម្រួលសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

ក្នុងនោះ ឯកឧត្តមអគ្គនាយក បានឯកភាពទៅលើការធ្វើបទបង្ហាញអំពីការកែសម្រួល សៀវភៅណែនាំ ស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងបានជំរុញណែនាំដល់ ថ្នាក់ដឹកនាំ និងនាយកដ្ឋានដែលពាក់ព័ន្ធ ត្រូវបន្តចូលរួមខិតខំបន្ថែមទៀតដើម្បីធ្វើយ៉ាងណា ឱ្យការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់នេះ កាន់តែមានប្រសិទ្ធិភាពខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ស្របតាមគោលការណ៍ច្បាប់ លិខិតបទកដ្ឋានគតិយុត្តដែលបានដាក់ចេញកន្លងមក ៕



















Previous Post Next Post