ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. និងជាប្រធានគណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៩ របស់គណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីតាមដានត្រួតពិនិត្យ និងផ្តល់យោបល់ដឹកនាំលើការអនុវត្តគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន។
កិច្ចប្រជុំលើកទី៩នេះ របស់គណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន រៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានាក្នុងការអនុវត្តគម្រោងរយៈពេល៦ខែ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិកគណៈកម្មការចំនួន ២២រូប (ស្ត្រី ៦រូប) នៅបន្ទប់ប្រជុំខេត្តតាកែវ ទីស្តីការក្រសួងមហាផ្ទៃ ៕






















