ឯកឧត្តមបណ្ឌិត កៅ ថាច ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត កៅ ថាច ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារ ARDB សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ។

សារលិខិតគោរពជូនពររបស់ឯកឧត្តមបណ្ឌិត កៅ ថាច មានខ្លឹមសារដូចតទៅ៖ «សម្តេចមហាបវរធិបតី ជាទីគោរពដ៏ខ្ពង់ខ្ពស់! នៅក្នុងវេលាដ៏ប្រសើរថ្លៃថ្លា នៃឱកាសចម្រើនវយវឌ្ឍនាការរបស់ សម្តេចមហាបវរធិបតី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ខ្ញុំបាទ និងភរិយា សូមអនុញ្ញាតគោរពជូននូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចមហាបវរធិបតី សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ។

ឆ្លៀតក្នុងឱកាសពោរពេញដោយក្តីអភិរម្យនេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពសម្តែងនូវមោទកភាព និងការស្ញប់ស្ញែងដោយស្មោះជូន សម្តេចមហាបវរធិបតី ចំពោះការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត បុរសកម្ម ការលះបង់ និងការទទួលខុសត្រូវខ្ពស់ក្នុងបេសកកម្មដ៏ស្វិតស្វាញស្វះស្វែងរកដំណោះស្រាយបញ្ហាប្រទេសជាតិ ដើម្បីថែរក្សាសន្តិភាព ដែនអធិបតេយ្យភាព បូរណភាពទឹកដី ព្រមទាំងបានលើកកិត្តិយសជាតិនៅលើឆាកអន្តរជាតិ និងក្នុងតំបន់ នេះសបញ្ជាក់ឱ្យឃើញអំពីទឹកចិត្តស្នេហាដ៏ល្អបរិសុទ្ធចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងសុខទុក្ខរបស់ប្រជាជនកម្ពុជា។ យើងខ្ញុំទាំងអស់គ្នាជឿជាក់យ៉ាងមុតមាំថា សម្តេចមហាបវរធិបតី នឹងដឹកនាំនាវា កម្ពុជាបន្តមានសន្តិភាព វិបុលភាព មានការអភិវឌ្ឍរុងរឿងគ្រប់វិស័យប្រកបដោយចីរភាព និងឆ្ពោះទៅរកការសម្រេច បានគោលដៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងទេវតាថែរក្សាទឹកដី ព្រះរាជាណាចក្រកម្ពុជា សូមប្រទានពរជ័យ សិរីសួស្តី គ្រប់ប្រការ ជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមប្រកបដោយពុទ្ធពរ និងពរដ៏ថ្លៃថ្លាទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ ពីយើងខ្ញុំទាំងអស់គ្នា» ៕


Previous Post Next Post