ស្ទឹងត្រែង៖ នាព្រឹកថ្ងៃចន្ទ ៦កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុខ សុមនា និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អគ្គនាយករងអន្តោប្រវេសន៍ និងជាអនុប្រធានក្រុមប្រតិបត្តិការទី២ និងសមាជិក្រុមប្រតិបត្តិការទី២ ប្រចាំខេត្តស្ទឹងត្រែង បានចូលប្រជុំក្រុមការងារប្រតិបត្តិការពាក់ព័ន្ធ វឌ្ឍនភាពនៃការអនុវត្តផែនការលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ និងនិយាមប្រត្តិបត្តិលេខ ០០១ នយប/គបជ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ របស់គណបញ្ជាការដឹកនាំរួម ស្តីពីនិយាមប្រតិបត្តិសម្រាប់អនុវត្តក្នុងការចុះត្រួតពិនិត្យវត្តមានជនបរទេសនៅតាមសណ្ឋាគារ ក្នុងភូមសាស្រ្តខេត្តស្ទឹងត្រែង។
ក្នុងកម្មវិធីប្រជុំនេះមានការ ចូលរួមពី លោកស្នងការខេត្តស្តីទី លោកស្នងការរង ទទួលផែនអន្តោប្រវេសន៍ នាយការិយាល័យ នាយរងការិយាល័យ នាយផ្នែក គ្រប់គ្រងជនបរទេស និងមន្រ្តីពាក់ព័ន្ធ សរុបចំនួន ២០នាក់ ៕












