កិច្ចប្រជុំ ស្តីពីការពង្រឹងរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ក្រុមការងារចលនាស្ត្រីដល់សមាជិកគណបក្សគ្រប់ថ្នាក់ ក្រុងច្បារមន និងស្រុកសំរោងទង ‎
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កិច្ចប្រជុំ ស្តីពីការពង្រឹងរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ក្រុមការងារចលនាស្ត្រីដល់សមាជិកគណបក្សគ្រប់ថ្នាក់ ក្រុងច្បារមន និងស្រុកសំរោងទង ‎


កំពង់ស្ពឺ៖
នាថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំ ស្តីពីការពង្រឹងរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ក្រុមការងារចលនាស្ត្រីដល់សមាជិកគណបក្សគ្រប់ថ្នាក់ ក្រុងច្បារមន និងស្រុកសំរោងទង ក្រោមអធិបតីភាពឯកឧត្តម អ៊ិន ឃុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានមន្ទីរគណបក្សខេត្ត និងលោកជំទាវ ទឹម សាវ៉ាត ទីព្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានក្រុមចលមាស្រ្តីខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមចលការងារចលនាស្ត្រីខេត្ត និងសមាជិក សមាជិការ មកពីក្រុងច្បារមន និងស្រុកសំរោងទង សរុបប្រមាណជា ១៨០នាក់ ពិធីនេះដែរប្រារព្ធធ្វើនៅសាលប្រជុំគណបក្សគណបក្សខេត្ត។
‎ក្នុងឱកាសនោះដែរ លោកស្រី បិច ស៊ីយឿន អនុប្រធានក្រុមការងារចលនាស្ត្រី ក្រុងច្បារមន និងលោកស្រី ពិន សុផាន៉ណា ស្រុកសំរោងទង បានឡើងអានរបាយការណ៍សកម្មភាព និងការងារអនុវត្តន៍ជាក់ស្ដែងដែលបានសម្រេចកន្លងមក ដើម្បីបង្ហាញពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា និងសំនូមពរ។
‎លោកជំទាវ ទឹម សាវ៉ាត ទីព្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត បានជម្រាបជូនពីរចនាសម្ព័នរបស់ក្រុមចលនាស្ត្រី និងពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធ របស់ក្រុមការងារចលនាស្ត្រីនៅតាមបណ្ដាក្រុង និងស្រុក ដើម្បីធានាបាននូវភាពរឹងមាំ និងដំណើរការប្រកបដោយប្រសិទ្ធភាព។
‎លោកជំទាវ ទឹម សាវ៉ាត បានផ្តល់ទិសដៅសំខាន់ៗដល់ក្រុមការងារចលនាស្ត្រីតាមបណ្តាក្រុង និងស្រុក ដើម្បីធានាប្រសិទ្ធភាពការងារ និងភាពរឹងមាំរបស់ក្រុមការងារនិងត្រូវពិនិត្យ និងរៀបចំឡើងវិញនូវរចនាសម្ព័ន្ធក្រុមការងារចលនាស្ត្រីនៅតាមមូលដ្ឋាន ដើម្បីធានាបាននូវ ភាពរឹងមាំ និងស្ថិរភាព ក្រុមការងារត្រូវដំណើរការភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលជាក់ស្តែង ស្របតាមតួនាទីដែលបានកំណត់។ លោកជំទាវបានបញ្ជាក់ដល់ក្រុមការងារចលនាស្ត្រីតាមបណ្តាក្រុង ស្រុក ទាំងអស់ ត្រូវធ្វើរបាយការណ៍សកម្មភាព និងការងារអនុវត្តន៍ជាប្រចាំ ដើម្បីបញ្ជូនជូនថ្នាក់ដឹកនាំគណបក្សខេត្តសម្រាប់ពិនិត្យ វាយតម្លៃ និងតាមដានការងារ។
‎ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ិន ឃុន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានអចិន្ត្រៃយ៍គណបក្សខេត្ត និងជាប្រធានមន្ទីរគណបក្សខេត្ត មានក្តីសោមនស្សរីកដែលបានចូលរួមក្នុងកិច្ចប្រជុំ ការពង្រឹងរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ក្រុមការងារចលនាស្ត្រីដល់សមាជិកគណបក្សគ្រប់ថ្នាក់ ក្រុងច្បារមន និងស្រុកសំរោងទង និងសូមកោត្តសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់នាំចលនាស្ត្រី ជាពិសេសលោកជំទាវ ទឹម សាវ៉ាត និងជាប្រធានក្រុមចលនាស្រ្តីថ្នាក់ខេត្ត ដែលបានដឹកនាំក្រុមការងារចលនាស្ត្រីតាមបណ្តាក្រុង ស្រុក ដែលបានចូលរួមសកម្មក្នុងមូលដ្ឋាន និងកិច្ចខំប្រឹងប្រែង ដើម្បីធនាបាននៅសុខទុករបស់បងប្អូនប្រជាពលរដ្ឋ និងបញ្ហានានានៅតាមមូលដ្ឋានរបស់ខ្លួន ឯកឧត្តមក៍សង្កត់ធ្ងន់សូមអោយក្រុមការងារបន្តខិតខំប្រឹងប្រែងបន្តទៀត និងធ្វើរបាយការណ៍ជាប្រចាំរៀលដែលក្រុមការងារបានអនុវត្តន៍ក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសបន្តគាំទ្រទៅលើ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
‌‎គួរបញ្ជាក់ផងដែរថា ក្នុងឱកាសបញ្ចប់កិច្ចប្រជុំ លោកជំទាវ ទឹម សាវ៉ាត ក៏បានផ្តល់ជូននូវអំណោយជាការលើកទឹកចិត្ត រួមមាន៖ អាវម្នាក់មួយ និងថវិកាចំនួន ២០,០០០រៀល សម្រាប់ស្ត្រីក្រុង-ស្រុក ឃុំ សង្កាត់ ដែលបានចូលរួមទាំងអស់ ៕


























Previous Post Next Post