ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្ដមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង ទទួលផែនកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានក្រុមការងារទី១ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ និងត្រួតពិនិត្យវាយតម្លៃដោយផ្ទាល់ ចំពោះយោធិនដល់អាយុចូលសោធននិវត្តន៍ ឆ្នាំ២០២៦។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីលោកឧត្ដមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប លោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជាការរងទទួលការងារជំនាញ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ ប្រធានអង្គភាព នាយ នាយរងការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងយោធិន នៃកងរាជអាវុធហត្ថខេត្ត ដែលដល់អាយុចូលសោធននិវត្តន៍ ជាច្រើនរូប ៕
































