អភិបាលខេត្តកំពង់ឆ្នាំង ណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពង់ឆ្នាំង ណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ


ភ្នំពេញ៖
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានណែនាំដល់អាជ្ញាធរ មន្ទីរ អង្គភាព និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ និងលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានណែនាំបែបនេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពី អភិបាលរងខេត្ត នាយករងរដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងទាំងបី ថ្នាក់ដឹកនាំក្រុង ស្រុក នាយកទីចាត់ការ និងមន្ត្រីពាក់ព័ន្ធ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរ មន្ទីរ អង្គភាព និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់បំពេញភារកិច្ចបម្រើប្រជាពលរដ្ឋ លើកកម្ពស់ការផ្ដល់សេវាសាធារណៈ ជំរុញអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ខិតខំជំរុញការអភិវឌ្ឍនៅមូលដ្ឋាន បន្តរៀបចំវេទិកាការងារ ដើម្បីស្វែងរកការងារជូនដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ ក៏ដូចជា ប្រជាពលរដ្ឋទូទៅ។

លើសពីនេះ បន្តយកចិត្តទុកដាក់តាមដានស្ថានភាពទឹកជំនន់ ព្រោះទឹកទន្លេនៅឆ្នាំនេះធំជាងឆ្នាំមុន ហើយត្រូវត្រៀមចាត់វិធានការឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងបន្តយកចិត្តទុកដាក់ចំពោះបញ្ហាសំខាន់ៗមួយចំនួនទៀត ៕

















Previous Post Next Post