ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន ដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋាននៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួងអធិការកិច្ច
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្ត្រី សុខ សូកេន ដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋាននៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួងអធិការកិច្ច


ភ្នំពេញ៖
នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋាននៃក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្រ ព៤ជ៤ របស់ក្រសួងអធិការកិច្ច ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។

ទន្ទឹមនឹងរបាយការណ៍សមិទ្ធផល និងវឌ្ឍនភាពការងាររយៈពេល ៤ខែ ឆ្នាំ២០២៥ របស់លេខាធិការដ្ឋាន ព៤ជ៤ ដែលសម្រេចបានកន្លងមកនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំជំរុញអនុវត្តសកម្មភាពសំខាន់ៗឱ្យមានលក្ខណៈជាប្រព័ន្ធ និងមានសង្គតិភាពជាមួយអនុក្រុមការងារនានា និងអង្គភាពពាក់ព័ន្ធ ស្របតាមផែនការសកម្មភាពនៃយុទ្ធសាស្រ្ត ព៤ជ៤ ដែលកិច្ចខិតខំប្រឹងប្រែងទាំងនេះនឹងចូលរួមកាន់តែសកម្ម និងពេញលេញជាមួយកំណែទម្រង់របស់រាជរដ្ឋាភិបាល ៕
















Previous Post Next Post