ភ្នំពេញ៖ ក្នុងដំណើរបេសកកម្មរយៈពេល ២សប្តាហ៍នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចប្រជុំ និងវេទិកាធំៗនៅសហភាពអ៉ឺរ៉ុប និងអាស៉ីអាគ្នេយ៍ មានជាអាទិ ជំនួបពិភាក្សាជាមួយដៃគូនៅទីក្រុងប៉ារីស ប្រទេសបារាំង វេទិកាច្រកទ្វារសកល ឆ្នាំ២០២៥ (Global Gateway Forum 2025) នៅប្រទេសបែលហ្ស៉ិក និងកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ (43th ASEAN Ministers on Energy Meeting (AMEM-43) and Its Associated Meetings) នៅប្រទេសម៉ាឡេស៊ី។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជួបប្រជុំទ្វេភាគីជាមួយភាគីសំខាន់ៗ សំដៅពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើការងារថាមពលស្អាត និងសមាហរណកម្មតំបន់។ កម្ពុជាប្តេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និតជាមួយភាគីពាក់ព័ន្ធទាំងអស់ដើម្បីសម្រេចបានអនាគតថាមពលប្រកបដោយនិរន្តភាព សម្រាប់យើងទាំងអស់គ្នា ៕