ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញបើកទិវាអន្តរជាតិស្រ្តីជនបទ គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញបើកទិវាអន្តរជាតិស្រ្តីជនបទ គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន


សៀមរាប៖
កាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីបើកទិវាអន្តរជាតិស្រ្តីជនបទ គាំពារសង្គមដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាននៅកម្ពុជា។

មានប្រសាសន៍ក្នុងពិធីបើកទិវាអន្តរជាតិស្រ្តីជនបទនេះ ឯកឧត្តមបណ្ឌិតបានថ្លែងថា ស្រ្តីត្រូវបានទទួលស្គាល់ថា មានតួនាទីដ៏សំខាន់ ក្នុងការរួមចំណែកលើកកម្ពស់វិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្រោមរូបភាពកែលម្អសន្តិសុខស្បៀង លុបបំបាត់ភាពក្រីក្រនៅតាមជនបទ ពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំរបស់ស្ត្រីតាមជនបទនៅកម្ពុជា។ លើសពីនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់អត្ថប្រយោជន៍របបសន្តិសុខសង្គមទៅសមាជិក ដែលជាស្រ្តីដូចជាផ្តល់ជូនប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្ត្រីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ និងប្រាក់បំណាច់ប្រចាំថ្ងៃ៧០% រួមទាំងការផ្តល់ជូនសេវាព្យាបាលដោយឥតគិតថ្លៃនៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. នៅពេលជួបគ្រោះថ្នាក់ និងមានបញ្ហាសុខភាពផងដែរ។ 

ឯកឧត្តមបណ្ឌិត បានថ្លែងបន្តថា នាពេលកន្លងមក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការអុកស្វាម (OXFAM) បានសហការរៀបចំវគ្គបណ្តុះបណ្តាល និងវេទិកាសាធារណៈប្រចាំឆ្នាំជាច្រើនលើករួចមកហើយ ដើម្បីចែករំលែកនូវចំណេះដឹង បទពិសោធន៍ និងមតិយោបល់ល្អៗ ក៏ដូចជាដំណោះស្រាយលើបញ្ហាប្រឈមនានា និងបង្កើនការផ្សព្វផ្សាយគោលនយោបាយគាំពារសង្គមឱ្យបានកាន់តែទូលំទូលាយដល់គ្រប់មជ្ឈដ្ឋាន នៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា៖ ទិវាខាងលើប្រព្រឹត្តទៅនៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃ ប.ស.ស. តំណាងអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រដ្ឋបាលខេត្តសៀមរាប អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម មូលនិធិជាតិជំនួយសង្គម អង្គការអុកស្វាមអុកស្វាម (OXFAM) និងតំណាងក្រសួង ស្ថាប័នជាតិ-អន្តរជាតិ សរុបប្រមាណជាង ៣៥០រូប ៕



















Previous Post Next Post