ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច


ភ្នំពេញ៖
នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តម លោកជំទាវដែលជាថ្នាក់ដឹកនាំនៃអនុក្រុមការងារនីមួយៗបានរាយការណ៍ពីវឌ្ឍនភាពនៃការងាររៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងរបាយការណ៍វឌ្ឍនភាព១០០ថ្ងៃ របស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច សំដៅធានាបាននូវភាពប្រទាក់ក្រឡា និងសង្គតិភាពជាមួយប្រព័ន្ធការងារដែលផ្ដល់ភាពងាយស្រួលដល់ការតាមដាន វាយតម្លៃ និងរៀបចំរបាយការណ៍ដែលមានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។ 

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំទាំងអស់ត្រូវបន្ដខិតខំតាមដាន ជំរុញរៀបចំឯកសារទស្សនទាននៃការរៀបចំច្បាប់ស្តីពីអធិការកិច្ច និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសំខាន់ៗ ព្រមទាំងស្នើឱ្យមានការចូលរួមប្រកបដោយភាពសកម្ម និងបុរេសកម្មពីថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងការជំរុញការងារសំខាន់ៗរបស់ក្រសួងឱ្យទទួលបានលទ្ធផលជាបន្ដបន្ទាប់បន្ថែមទៀត ៕













Previous Post Next Post