ឯកឧត្តម ម៉េង ហុង ដឹកនាំកិច្ចប្រជុំប្រចាំអឌ្ឍមាសទី១ ដើម្បីតាមដានលទ្ធផលការងារសម្រេចបាន និងពង្រឹងគុណភាពនៃផ្ដល់សេវា ប.ស.ស. ជូនសមាជិក
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ម៉េង ហុង ដឹកនាំកិច្ចប្រជុំប្រចាំអឌ្ឍមាសទី១ ដើម្បីតាមដានលទ្ធផលការងារសម្រេចបាន និងពង្រឹងគុណភាពនៃផ្ដល់សេវា ប.ស.ស. ជូនសមាជិក


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំប្រចាំអឌ្ឍមាសទី១ ដើម្បីពិនិត្យ និងតាមដានការអនុវត្តការងារពាក់ព័ន្ធនឹងការផ្តល់សេវារបស់ ប.ស.ស.  ដោយមានការចូលរួមពីសំណាក់ឯកឧត្តមអគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន/អង្គភាព និងមន្រ្តីជំនាញពាក់ព័ន្ធ សរុបប្រមាណជា ៨០រូប ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។

កិច្ចប្រជុំខាងលើនេះ មានគោលបំណងសំខាន់ដើម្បីពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពការងារដែលសម្រេចបាននាពេលកន្លងមក  ព្រមទាំងពិនិត្យលើបញ្ហាប្រឈមដែលនៅសេសសល់ និងដាក់ចេញនូវទិសដៅអនុវត្តការងារអាទិភាពបន្តទៀត ដើម្បីធានាថាការផ្ដល់សេវារបស់ ប.ស.ស. ជូនដល់សមាជិករបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ច្បាស់លាស់ និងទាន់ពេលវេលា។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏បានផ្តល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទាំងអស់ ឱ្យបន្តពង្រឹងស្មារតីទទួលខុសត្រូវ និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ ជាពិសេសត្រូវពង្រឹងយន្តការផ្ដល់សេវាឱ្យកាន់តែរហ័ស ទាន់ចិត្ត និងតម្លាភាព ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ៕














Previous Post Next Post