ឯកឧត្ដម រិន វីរៈ អញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីប្រមូលទិន្នន័យ អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដម រិន វីរៈ អញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីប្រមូលទិន្នន័យ អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥


ភ្នំពេញ៖
នៅទីស្តីការក្រសួងផែនការ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីប្រមូលទិន្នន័យ អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៥។
 
នាឱកាសនោះ ឯកឧត្តម រិន វីរៈ បានមានប្រសាសន៍ថា ទិន្នន័យស្ថិតិ ឬសូចនាករគន្លឹះនៅក្នុងវិស័យផ្នែកកសិកម្មមានសារៈសំខាន់ណាស់ដើម្បីគាំទ្រដល់ការតាមដានត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយ គោលដៅយុទ្ធសាស្រ្ត និងកម្មវិធីអភិវឌ្ឍន៍នានារបស់ក្រសួង ស្ថាប័ន ឬអង្គភាព។ ក្នុងន័យនេះ វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ត្រូវការផលិតនូវទិន្នន័យស្ថិតិ តាមរយៈការធ្វើជំរឿន និងអង្កេតនានា ដែលជួយគាំទ្រដល់សូចនាករយុទ្ធសាស្រ្តបច្ចកោណ ដំណាក់កាលទី១ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីសំដៅចូលរួមជំរុញក្នុងការអនុវត្តសម្រេចបានគោលដៅការងាររួមគ្នា មានទិន្នន័យស្ថិតិសំបូរបែបប មានភាពប្រទាក់ក្រឡាគ្នា និងបំពេញគ្នាទៅវិញទៅមកទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងជោគជ័យ។ ការណ៍នេះ ត្រូវការការចូលរួមឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត ស្មារតីឆន្ទៈមោះមុតបំពេញការងារអង្កេត របស់លោក លោកស្រីជាមន្រ្តីគ្រូបង្គោល ដែលនឹងក្លាយជាមន្រ្តីត្រួតពិនិត្យការសម្ភាសដឹកនាំអង្កេត និងមន្រ្តីសម្ភាសន៍ ក្នុងគោលដៅដើម្បីឈានទៅទទួលបានទិន្នន័យអង្កេតមានគុណភាពខ្ពស់ប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា សម្រាប់តម្រូវការប្រើប្រាស់ពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ។

ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា តាមរយៈកម្មវិធីវគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ មានអ្នកជំនាញការអង្គការ FAO និងមន្រ្តីជំនាញសម្របសម្រួលកម្មវិធីដែលមានបទពិសោធន៍លើការងារអង្កេតកសិកម្ម និងប្រើប្រាស់កម្មវិធីអង្កេតតាមម៉ាស៊ីនកុំព្យូទ័រខ្នាតតូច ឬហៅថាម៉ាស៊ីនតាបប្លែត និងមន្រ្តីជាគ្រូបង្គោលជំនាញផ្នែកទិន្នន័យស្ថិតិមកពីវិទ្យាស្ថានជាតិស្ថិតិ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 

ឯកឧត្តមរដ្ឋលេខាធិការ សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមជាគ្រូបង្គោលទាំងអស់ ដែលចូលរួមបណ្តុះបណ្តាលនៅក្នុងវគ្គនេះ នឹងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការសិក្សា រៀនសូត្រ ដើម្បីអាចបង្ហាត់បង្រៀនបន្តក្នុងការផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ ឱ្យដល់មន្រ្តីសម្ភាសន៍នៅតាម គោលដៅស្ថិតក្នុងរាជធានី ខេត្តទាំង២៥ សម្រាប់ចុះប្រតិបត្តិការសម្ភាសន៍ និងកត់ត្រាទិន្នន័យគ្រួសារកសិកម្មឱ្យមានប្រសិទ្ធភាព និងគុណភាព ៕















Previous Post Next Post