អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពសេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៥
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពសេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៥


ភ្នំពេញ៖
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពសេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល ឆ្នាំ២០២៥ ដោយកិច្ចប្រជុំនេះ ធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពី អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាល, អភិបាលក្រុង ស្រុក, ប្រធានមន្ទីរ អង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីវាយតម្លៃ ថ្នាក់ខេត្ត និងរៀបចំឯកសារបញ្ជូនទៅថ្នាក់ជាតិធ្វើការវាយតម្លៃបន្ត ដែលកិច្ចការនេះរដ្ឋបាលខេត្តបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយត្រូវបានទទួលលទ្ធផលជាអង្គភាពឆ្នើម នៃវិស័យសុខាភិបាល គឺមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
  
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សម្រាប់ឆ្នាំនេះ គឺជាការប្រកួតប្រជែងក្នុងកម្រិតមណ្ឌលសុខភាព ដូច្នេះសង្ឃឹមថា នឹងទទួលបានលទ្ធផលជ័យលាភី ក្នុងការងារបម្រើសេវាសាធារណៈ ជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ ៕








Previous Post Next Post