នាយឧត្តមសេនីយ៍ សៅ សុខា បានចលនាមូលនិធិសាងសង់ផ្ទះជូនអតីតយុទ្ធជននូវថវិកាចំនួន ២៤៥,០០០ដុល្លារ!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នាយឧត្តមសេនីយ៍ សៅ សុខា បានចលនាមូលនិធិសាងសង់ផ្ទះជូនអតីតយុទ្ធជននូវថវិកាចំនួន ២៤៥,០០០ដុល្លារ!


ភ្នំពេញ៖
លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចលនាថវិកាមូលនិធិសាងសង់ផ្ទះជូនអតីតយុទ្ធជន និវត្តន៍ជនដែលគ្មានផ្ទះសម្បែងនៅតាមមណ្ឌលអតីតយុទ្ធជន តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមអតីតយុទ្ធជន និវត្តន៍ជន ដោយមានសប្បុរសជនបានចូលរួមបរិច្ចាគថវិកាសរុបចំនួន ២៤៥,០០០ដុល្លារ ស្មើនឹង ៤៩ខ្នងផ្ទះ។ 

ជាក់ស្តែងនាព្រឹកថ្ងៃពុធ ទី០៨ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ហ៊ង បូរ៉ា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងសហការីបាននាំយកថវិកាមូលនិធិនេះ ប្រគល់ជូនសមាគមអតីតយុទ្ធជន និវត្តន៍ជនកម្ពុជា ៕







Previous Post Next Post