អគារចំនួន៣ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត កំពុងដំណើការសាងសង់យ៉ាងសស្រាក់សស្រាំ!
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អគារចំនួន៣ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត កំពុងដំណើការសាងសង់យ៉ាងសស្រាក់សស្រាំ!


កំពត៖
អនុវត្តគោលការដឹកនាំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ក្រោមដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ បានធ្វើឱ្យកម្លាំងអាវុធហត្ថខេត្តចូលរួមចំណែកអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការទប់ស្តាត់ និងបង្ក្រាបបទល្មើស ជាពិសេសអនុវត្តនូវកិច្ចការងារស្នូល រួមមានការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅ កន្លែងធ្វើការងារអប់រំហ្វឹកហ្វឺនលើកម្ពស់សមត្ថភាព ការងារធានាមធ្យោបាយគ្រឿងបំពាក់ ជាពិសេសការងារចិញ្ចិមថែទាំសុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្តដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថ។ 

តាមយៈការខិតខំប្រឹកប្រែងទាំងអស់នេះបានធ្វើឱ្យកងរាជអាវុធហត្ថខេត្តកំពត មានភាពរឹងមាំ មានវិន័យ មានក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការអនុវត្តតួនាទីភារកិច្ចបានយ៉ាងមានប្រសិទ្ធិភាព ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងកាអនុវត្តច្បាប់ បង្ក្រាបរាល់បទល្មើស រួមចំណែកក្នុងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយដែលជាលក្ខណមិនអាចខ្វះបានក្នុងការសាងអភិវឌ្ឍន៍ និង ការរីកចម្រើនជាលំដាប់របស់ប្រទេសជាតិ។ 

ជាក់ស្តែងអគារចំនួន៣ នៅទីបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត កំពុងដំណើការសាងសង់យ៉ាងសស្រាក់សស្រាំរួមមាន៖
១. អគារសេនាធិការដ្ឋាន សាងសង់បានប្រមាណ ១៥%
២. អគារអង្គភាពមន្ត្រីនគរបាលយុត្តិធម៌ សាងសង់បានប្រមាណ ៩០%
៣. អគារឃ្លាំងភស្តុភា និងសម្ភារបច្ចេកទេស សាងសង់បានប្រមាណ ៩៥% គិតត្រឹមថ្ងៃនេះ ៕










Previous Post Next Post