ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ទទួលជួបពិភាក្សាការងារជាមួយ តំណាងអង្គការ UNFPA
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ទទួលជួបពិភាក្សាការងារជាមួយ តំណាងអង្គការ UNFPA


ភ្នំពេញ៖
នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Sandra Bernklau តំណាងអង្គការ UNFPA ក្នុងកិច្ចប្រជុំលើការពង្រឹងការទំនាក់ទំនង (SBCC) ស្ដីពីការចុះបញ្ជីអាពាហ៍ពិពាហ៍ និងការលែងលះនៅកម្ពុជា។

ក្នុងជំនួបកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងលោក លោកស្រីអនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម  និងក្រុមការងារតំណាងអង្គការ UNFPA ផងដែរ ៕















Previous Post Next Post