ឯកឧត្តម កែវ វណ្ណថន បន្តដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមវេទិកាសន្និសីទកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកលឆ្នាំ២០២៥ នៅប្រទេសចិន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម កែវ វណ្ណថន បន្តដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមវេទិកាសន្និសីទកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកលឆ្នាំ២០២៥ នៅប្រទេសចិន


ទីក្រុងលានអ៉ីនកាង៖
ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញ​​ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមវេទិកាសន្និសីទកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកលឆ្នាំ២០២៥ ក្រោមមូលបទ "រៀបចំសន្តិសុខសាធារណៈសកលរួមគ្នា សកម្មភាពរួមដើម្បីដោះស្រាយការគំរាមកំហែងចម្រុះ-Shaping Global Public Security Together: United Action to Tackle Diverse Threats" នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឍមណ្ឌលសន្និសីទHaizhou Bayview ទីក្រុងលានអ៉ីនកាង ខេត្តជាំងស៊ូ ប្រទេសចិន។

វេទិកាសន្និសីទនេះ ត្រូវបានបើកជាផ្លូវការដោយមានការចូលរួមពីឯកឧត្តម Wang Xiaohong សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន ឯកឧត្តម ប្រធានស្ថាប័ន​នគរបាលអន្តរជាតិ(INTERPOL) ឯកឧត្តម អគ្គលេខាធិការរងនៃ​អង្គការសហប្រជាជាតិ និងភ្ញៀវកិត្តិយសជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងមន្រ្តីអនុវត្តច្បាប់ចំនួនជាង៨០០នាក់ មកពីបណ្តាប្រទេស អង្គការអន្តរជាតិ និងស្ថាប័នអនុវត្តច្បាប់ចំនួន១១១ ប្រទេស/ស្ថាប័ន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចូលរួម​ពិធីតាំងពិពណ៌​ឧបករណ៍បច្ចេកវិទ្យា​​សន្តិសុខសាធារណៈ ដែលមានការតាំងបង្ហាញឧបករណ៍ និងបច្ចេកវិទ្យាទំនើបចុង​ក្រោយរបស់ក្រុមហ៊ុនចិនជាង៥០ក្រុមហ៊ុន ដែលមានមុខងារសម្រាប់ប្រតិបត្តិការរក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ៕





Previous Post Next Post