ឯកឧត្តមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យក្រុមការងារនៃក្រុមហ៊ុន Signature Agribiz ជួបពិភាក្សាការងារលើការដំាដុះ និងផ្គត់ផ្គង់ត្រសក់ផ្អែម និងបន្លែសុវត្ថិភាពមួយចំនួន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យក្រុមការងារនៃក្រុមហ៊ុន Signature Agribiz ជួបពិភាក្សាការងារលើការដំាដុះ និងផ្គត់ផ្គង់ត្រសក់ផ្អែម និងបន្លែសុវត្ថិភាពមួយចំនួន


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារនៃក្រុមហ៊ុន Signature Agribiz ដឹកនំាដោយលោក Lee Janghan នាយកផ្នែកផលិតកម្ម និងលោក Leang Lissang អ្នកគ្រប់គ្រង ជួបពិភាក្សាការងារលើការដំាដុះ និងផ្គត់ផ្គង់ត្រសក់ផ្អែម និងបន្លែសុវត្ថិភាពមួយចំនួន ព្រមទំាងការតភ្ជាប់ទីផ្សារ ធានានូវការផ្គត់ផ្គង់ទីផ្សារប្រកបដោយគុណភាព និងនិរន្តរភាព។ 

ទន្ទឹមនេះ លោក Lee Janghan នាយកផ្នែកផលិតកម្ម និងជាអ្នកស្រាវជ្រាវផ្នែកពូជ និងជីកសិកម្ម មកពីប្រទេសកូរ៉េ ក៏បានលើកឡើងអំពីបទពិសោធន៍ដំាដុះត្រសក់ផ្អែម និងបន្លែសុវត្ថិភាពប្រកបដោយគុណភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនំាចេញ សំដៅរួមចំណែកការបង្កើតការងារ ការបង្កើនការផ្គត់ផ្គង់បន្លែក្នុងស្រុកកាត់បន្ថយការនំាចូល និងការផ្ទេរជំនាញបច្ចេកទេសកសិកម្មដល់បងប្អូនប្រជាកសិករយើងផងដែរ។ 

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ៕






Previous Post Next Post