ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលទូទាំងខេត្តបន្ទាយមានជ័យ ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកញ្ញា ឆ្នាំ២០២៥
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលទូទាំងខេត្តបន្ទាយមានជ័យ ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកញ្ញា ឆ្នាំ២០២៥


ភ្នំពេញ៖
អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលគ្រប់អង្គភាពចំណុះ ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតបត្តិការប្រចាំខែកញ្ញា ឆ្នាំ២០២៥ (គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥) និង ទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ នៅស្នងការដ្ឋាននគរបាលខេត្ត។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនសេនាធិការ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផល ការងារដែលសម្រេចបានក្នុងខែកន្លងមក និងផ្សព្វផ្សាយអំពីផែនការការងារចំបាច់ផ្សេងៗដល់កងកម្លាំង។

ដើម្បីធានាបាននៅសេ្ថរភាព សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញទិសដៅអនុវត្ត ដូចខាងក្រោម៖ 
-កម្លាំងនគរបាលទាំងអស់ត្រូវពង្រឹងការយាមល្បាត ប្រចាំការ២៤ម៉ោង ដើម្បីត្រៀមអន្តរាគមន៍ឆ្លើយតបសំណូមពររបស់ពលរដ្ឋឲ្យបានទាន់ពេលវេលា។ 
-ពង្រឹងការផ្តល់សេវាធារណៈជូនពលរដ្ឋឲ្យបានល្អ -ពង្រឹងការងារសន្តិសុខសង្គម និងសន្តិសុខតាមព្រំដែន។
-ត្រូវត្រៀមកម្លាំង បង្កា បង្ក្រាប ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងជួយអន្តរាគមន៍ក្នុងករណីមានគ្រោះអគ្គីភ័យ គ្រោះទឹកជំនន់ និងគ្រោះធម្មជាតិនានាតាមមូលដ្ឋាន និងក្នុងភូមិសាស្ត្រខេត្ត។
-ត្រូវពង្រឹងការគោរពវិន័យ លេខ៨៧៣ប្រ.ក និងសាមគ្គីភាពផ្ទៃក្នុងនៅតាមអង្គភាព ៕











Previous Post Next Post