ក្នុងជំនួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ CDC, នាយកប្រតិបត្តិក្រុមហ៊ុន RMA Group ជម្រាបជូនអំពីគម្រោងពង្រីកការវិនិយោគនៅកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្នុងជំនួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ CDC, នាយកប្រតិបត្តិក្រុមហ៊ុន RMA Group ជម្រាបជូនអំពីគម្រោងពង្រីកការវិនិយោគនៅកម្ពុជា


ភ្នំពេញ៖
នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយលោក Kevin Whitcraft នាយកប្រតិបត្តិក្រុមហ៊ុន RMA Group ដោយមានការចូលរួមពីលោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (Cambodia) PLC.និងសហការី។

បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តមអគ្គលេខាធិការ លោក Kevin Whitcraft បានជម្រាបជូនថា គោលបំណងនៃការចូលជួបនាព្រឹកនេះ គឺដើម្បីជម្រាបជូនពីវឌ្ឍនភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា និងជម្រាបជូនអំពីគម្រោងពង្រីកការវិនិយោគនៅកម្ពុជា។
 
ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន RMA (Cambodia) PLC. និងបានសម្តែងនូវការស្វាគមន៍ដោយក្តីរីករាយបំផុតចំពោះគម្រោងពង្រីកការវិនិយោគនៅកម្ពុជា។ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងរង់ចាំដោយក្តីរីករាយក្រៃលែងបំផុតក្នុងការផ្តល់កិច្ចសម្រួលដល់ក្រុមហ៊ុនក្នុងដំណើរការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន ៕





Previous Post Next Post