ឯកឧត្តម កែវ វណ្ណថន ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃកិច្ចសហប្រតិបត្តិការសន្តិសុខ និងអនុវត្តច្បាប់មេគង្គ-ឡានឆាង នៅចិន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម កែវ វណ្ណថន ដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃកិច្ចសហប្រតិបត្តិការសន្តិសុខ និងអនុវត្តច្បាប់មេគង្គ-ឡានឆាង នៅចិន


ទីក្រុងប៉េកាំង៖
ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃកិច្ចសហប្រតិបត្តិការសន្តិសុខ និងអនុវត្តច្បាប់មេគង្គ-ឡានឆាង នៅទីក្រុងប៉េកាំង ប្រទេសចិន 
ដោយមានការចូលរួមពីសំណាក់ឯកឧត្តម Wang Xiaohong រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈឡាវ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមីយ៉ាន់ម៉ា និងឯកឧត្តម អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈវៀតណាម។ ដែលកិច្ចប្រជុំបានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ។

កិច្ចប្រជុំខាងលើរៀបចំឡើងស្របពេលខួបលើកទី១០ឆ្នាំ នៃយន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡាន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ស្ថាប័នអនុវត្តច្បាប់នៃប្រទេសមេគង្គ-ឡានឆាង បានចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាតនូវស្មារតីឯកភាពគ្នាក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំមេគង្គ-ឡានឆាង ដោយបានរួមគ្នាថែរក្សាការពារសន្តិសុខនិងស្ថិរភាពក្នុងតំបន់ និងសម្រេចបាននូវលទ្ធផលកិច្ចសហប្រតិបត្តិការជាច្រើន នាំមកនូវផល ប្រយោជន៍ដល់ប្រជាជននៃប្រទេសមេគង្គ-ឡានឆាងទាំងអស់។

តាមរយៈកិច្ចប្រជុំនេះដែរ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ និងអនុវត្តច្បាប់ក្នុងតំបន់ទន្លេមេគង្គ ក្នុងយន្តការផ្លាស់ប្តូរព័ត៌មាន ការរៀបចំកិច្ចប្រជុំទៀងទាត់ ការពង្រឹងកសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ និងការអភិវឌ្ឍប្រព័ន្ធនិងឧបករណ៍បច្ចេកទេស ដើម្បីបុព្វហេតុរក្សាសន្តិសុខជាតិ និងស្ថិរភាពក្នុងតំបន់ ដោយផ្អែកលើគោលការណ៍គោរពច្បាប់ជាតិ-អន្តរជាតិ និងផ្តោតលើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ ៕









Previous Post Next Post