កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ លោក ម៉េង ស្រ៊ុន សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំអមលាំង បានអញ្ជើញចូលរួមក្នុងពិធីបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ១០៧នាក់ ក្នុងនោះមានស្រីចំនួន ៥៣នាក់ ស្ថិតនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តម សុខ ប៊ន ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកថ្ពង។
ដោយមានសមាសភាពចូលរួមមានដូចជា៖ ឯកឧត្តម លោក លោកស្រីប្រធាន-អនុប្រធាន ក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង, លោក លោកស្រី សមាជិកសមាជិកាក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំអមលាំង និងលោក លោកស្រី ប្រធានសាខាបក្សភូមិទាំង១៧ភូមិ។ដែរមានសមាជិកចូលរួមសរុបប្រមាណ ១៤៦នាក់ នៅស្នាក់ការបក្សឃុំអមលាំង។
ថ្លែងក្នុងអង្គពិធីនេះផងដែរ ឯកឧត្តម សុខ ប៊ន ប្រធានក្រុមការងារ គណបក្សចុះជួយមូលដ្ឋានស្រុកថ្ពង លោកបានស្វាគមន៍យ៉ាងស្មោះចំពោះ សមាជិកថ្មីទាំងអស់ដែលបានសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាយើង និងបានបន្តទៀតថា ទម្រាំប្រទេសយើងទទួលបានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ គឺមានការលំបាកខ្លាំងណាស់ ដូចឆ្នេះហើយយើងទាំងអស់គ្នាត្រូវនាំគ្នាចូលរួមថែរក្សានូវសន្តិភាព មានសន្តិភាពទើបប្រទេសជាតិមានការអភិវឌ្ឍន៍ និងរីកចម្រើនទៅបាន។
ក្នុងអង្គវិធីនេះ សមាជិកក្នុងអង្គពិធីទាំងអស់ ព្រមទាំងសមាជិកគណបក្សប្រជាជនកម្ពុជាដែលចូលថ្មីចំនួន ១០៧នាក់ បានបញ្ចេញនូវស្នាមញញឹម ប្រកបដោយទឹកមុខរីករាយ ក្នុងអត្ថន័យជាតិសាសន៍តែមួយ រួមគ្នាដើម្បីសន្តិភាព និងប្រទេសជាតិមានភាពរីកចម្រើន។
ជាមួយគ្នានេះដែរ ឯកឧត្តម សុខ ប៊ន បានឧបត្ថម្ភដល់គណបក្សឃុំអមលាំងចំនួន ៤០០,០០០រៀល និងលោក ម៉េង ស្រ៊ុន បានឧបត្ថម្ភដល់សមាជិកចូលថ្មី ១០៧នាក់ ដោយម្នាក់ៗទទួលបាន ១០,០០០រៀល ស្មើនឹង ១,០៧០,០០០រៀល និងបានឧបត្ថម្ភបន្ថែមទៀតលើការកាយប្រឡាយបញ្ហូទឹកក្នុងគណបក្សចំនួន ២០០,០០០រៀល រួមទាំងចំណាយផ្សេងៗក្នុងកម្មវិធី ២២០,០០០រៀល ដែលសរុបជាថវិការចំណាយរួមស្នើនឹង ១,៩៩០,០០០រៀល ផងដែរ ៕






























