សេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថ អំពីករណីអំពើហិង្សាដោយចេតនា ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថ អំពីករណីអំពើហិង្សាដោយចេតនា ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ


ភ្នំពេញ៖
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធករណីនេះ ដូចតទៅ៖

១-ករណីអំពើហិង្សាដោយចេតនានេះ ពុំមានបុគ្គលណាម្នាក់ជាកងរាជអាវុធហត្ថ ឬក៏ជាសាច់ញាតិរបស់កងរាជអាវុធហត្ថ។

២-នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ មន្ត្រីនគរបាលយុត្តិធម៌កងរាជអាវុធហត្ថខេត្តតាកែវ បានកសាងបញ្ជូនសំណុំរឿងនិងជនសង្ស័យចំនួន២នាក់ពាក់ព័ន្ធនឹងអំពើហិង្សាដោយចេតនា ទៅអយ្យការអមសាលាដំបូងខេត្តតាកែវ។ ជនសង្ស័យទាំង២នាក់ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តតាកែវ ចេញដីកាបង្គាប់ឱ្យឃុំខ្លួន។

៣-តាមផ្លូវច្បាប់ ភាគីទាំងអស់នៅក្នុងរឿងក្តីព្រហ្មទណ្ឌនេះ មានសិទ្ធិពេញលេញស្នើសុំ ប្តឹងតវ៉ា ប្តឹងទាមទារ និងបង្ហាញភស្ដុតាង ដូចមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូមមេត្តាជ្រាប ៕







Previous Post Next Post