ទេសរដ្ឋមន្រ្តី លី ធុជ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកវិស័យសកម្មភាពមីន ជាបេះដូងនៃការអភិវឌ្ឍ និងកិច្ចការមនុស្សធម៌របស់កម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ទេសរដ្ឋមន្រ្តី លី ធុជ៖ សម្តេចធិបតី នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកវិស័យសកម្មភាពមីន ជាបេះដូងនៃការអភិវឌ្ឍ និងកិច្ចការមនុស្សធម៌របស់កម្ពុជា


ភ្នំពេញ៖
នាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលស្វាគមន៍ចំពោះដំណើរទស្សនកិច្ចមកកាន់អាជ្ញាធរមីនរបស់ក្រុមមន្រ្តីបច្ចេកទេសគ្រប់គ្រងព័ត៌មានសកម្មភាពមីនសកល នៃអង្គការជំនួយប្រជាពលរដ្ឋន័រវេស្ស (NPA Global IM) មកពីជុំវិញពិភពលោក ដើម្បីសិក្សាឈ្វេងយល់អំពីប្រព័ន្ធគ្រប់គ្រងទិន្នន័យសកម្មភាពមីននៅកម្ពុជា។ 

ក្នុងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងបញ្ជាក់ថា កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកវិស័យសកម្មភាពមីន ជាបេះដូងនៃការអភិវឌ្ឍ និងកិច្ចការមនុស្សធម៌របស់កម្ពុជា។ វឌ្ឍនភាពសកម្មភាពមីនបច្ចុប្បន្ននេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុះមុតរបស់សម្តេច ហើយវត្តមានរបស់ NPA នាថ្ងៃនេះ គឺជាសក្ខីភាពបញ្ចាក់ភាពជាដៃគូដែលជួយប្រែក្លាយចក្ខុវិស័យគ្មានមីនទៅជាការពិត។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ និងចាត់ទុកអង្គការជំនួយប្រជាពលរដ្ឋន័រវេស្ស (Norwegian People’s Aid) មិនត្រឹមជាអ្នកផ្តល់ជំនួយប៉ុណ្ណោះទេ ប៉ុន្តែជាដៃគូពិតរបស់កម្ពុជាអស់រយៈពេលជាង ៣ទសវត្សរ៍ ហើយបាននិងកំពុងឈរជាមួយកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ។

តាងនាមឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអង្គការ NPA ក៏ដូចជាដៃគូអន្តរជាតិដទៃទៀត ដែលបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ទៀតថា សម្តេចធិបតី តែងតែយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកវិស័យសកម្មភាពមីន ជាបេះដូងនៃការអភិវឌ្ឍ និងកិច្ចការមនុស្សធម៌របស់កម្ពុជា។ កម្ពុជា មិនត្រឹមតែបានពន្លឿនការងារបោសសម្អាតរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងឈានមុខក្នុងការធ្វើនវានុវត្តន៍ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យអនាគតមួយដែលគ្មានមីន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា ប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីននៅកម្ពុជា ដែលគាំទ្រដោយ NPA ពិតជាមានសារៈសំខាន់ណាស់ ហើយមិនត្រឹមតែរក្សានូវកំណត់ត្រាទិន្នន័យឱ្យបានល្អប្រសើរជាងមុននោះទេ តែវាគឺជាប្រព័ន្ធឆ្លាតវៃជាលក្ខណៈយុទ្ធសាស្ត្រ ព្រមទាំងជួយធ្វើឱ្យការសម្រេចចិត្ត និងការប្រើប្រាស់ធនធាន កាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ៕



















Previous Post Next Post