ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការត្រៀមលក្ខណៈក្នុងការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ នៅក្នុងក្របខ័ណ្ឌនៃក្រសួងយុត្តិធម៌
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការត្រៀមលក្ខណៈក្នុងការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ នៅក្នុងក្របខ័ណ្ឌនៃក្រសួងយុត្តិធម៌


ភ្នំពេញ៖
នៅទីស្ដីការក្រសួងយុត្តិធម៌ នារសៀលថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈនៃក្រសួងយុត្តិធម៌ (គ.ប.ក.) បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិនិត្យពិភាក្សាលើការត្រៀមលក្ខណៈក្នុងការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ នៃក្រសួងយុត្តិធម៌។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ជាប្រធាន អនុប្រធាន និងសមាជិក គ.ប.ក. នៃក្រសួងយុត្តិធម៌។ 

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ, ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងជាប្រធាន គ.ប.ក. នៃក្រសួងយុត្តិធម៌ បានផ្ដល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ឱ្យឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ ឱ្យយកចិត្តទុកដាក់គិតគូររៀបចំគម្រោងដើម្បីចូលរួមអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈនេះប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព ក៏ដូចជាដើម្បីផ្ដល់ការលើកទឹកចិត្តបន្ថែមដល់មន្ត្រីក្រោមឱវាទដែលមានសមត្ថភាព និងមានផលិតភាពខ្ពស់ សំដៅជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងសមិទ្ធផលការងារនៅក្រសួងយុត្តិធម៌ ៕
















Previous Post Next Post