ក្រសួងបរិស្ថាន និងធនាគារពិភពលោក ឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាននិងការពារបរិស្ថាន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រសួងបរិស្ថាន និងធនាគារពិភពលោក ឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍជីវភាពសហគមន៍មូលដ្ឋាននិងការពារបរិស្ថាន


ភ្នំពេញ៖
ក្នុងឱកាសទទួលបានការអនុញ្ញាតជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន លោក Christope Crépin ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីបូព៌ា និងជាអនុប្រធានប្រចាំតំបន់ប៉ាស៊ីហ្វិករបស់ធនាគារពិភពលោក ទទួលបន្ទុកការងារបរិស្ថាននិងធនធានធម្មជាតិ បានលើកឡើងពីការពង្រឹងកិច្ចសហប្រតិបត្តិ របស់ធានាគារពិភពលោក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងបរិស្ថាន ដើម្បីធានាការអភិវឌ្ឍជីវភាពរបស់ប្រជាពលរដ្ឋ ការការពារបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា។

លោក Christope Crépin បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងបរិស្ថាន ដែលបានសហការជាមួយធនាគារពិភពលោក នាពេលកន្លងមក បានទទួលលទ្ធផលជាច្រើន តាមរយៈគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ (CSLEP) ដែលបានជួយការរៀបចំហេដ្ឋរចនាសម្ព័ន្ធអភិវឌ្ឍន៍គោលដៅលំហែបៃតង ការបង្កើតជម្រើសមុខរបរថ្មីរបស់សហគមន៍មូលដ្ឋាន និងរួមចំណេកការពារនិងអភិរក្សធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានផងដែរ។ 

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានកត់សម្គាល់ពីភាពជាដៃគូ រវាងធនាគារពិភពលោក ជាមួយក្រសួងបរិស្ថាន ដែលកន្លងមកបានគាំទ្រដល់យុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន បានជួយដល់ការអភិវឌ្ឍមូលដ្ឋាន ជាពិសេសការអភិវឌ្ឍគោលដៅលំហែបៃតង ដែលចាំបាច់បន្តការប្តេជ្ញាចិត្តរួមគ្នា ដើម្បីផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចរបស់សហគមន៍មូលដ្ឋាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។ 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមជាមួយធនាគារពិភពលោក ប្រកបដោយតម្លាភាព និងមានភាពជាក់លាក់ លើការទប់ស្កាត់បំពុលបរិស្ថាននៅប្រទេសកម្ពុជា ការគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិក ការរៀបចំហេដ្ឋារចនាសម្ព័ន្ធកន្លែងទុកដាក់សំរាម ការសិក្សាវិភាគ ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិ។ 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថាក្រសួងបរិស្ថាន ខិតខំជំរុញការងារទាំងនោះ ឱ្យទទួលបាននូវភាពជោគជ័យ និងធានាចីរភាពបរិស្ថាន សម្រាប់ប្រជាសហគមន៍ផងនិងក៏ជាភាពជោគជ័យលើការគ្រប់គ្រងបរិស្ថានផង។ 

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានលើកទឹកចិត្តឱ្យដៃគូអភិវឌ្ឍន៍ មានការចូលរួមបន្ថែមទៀត ក្នុងការជំរុញគម្រោងការពារបរិស្ថាននិងធនធានធម្មជាតិខាងលើ ឱ្យទទួលបានលទ្ធផលជាក់ស្តែង និងល្អប្រសើរនាពេលអនាគត ៕












Previous Post Next Post