ឯកឧត្តម ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ហួត ហាក់ អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ


ភ្នំពេញ៖
នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍សម្រេចបាននៅក្នុងរយៈពេល១ឆ្នាំ ចាប់តាំងពីការចូលកាន់ដំណែងរបស់ឯកឧត្តម ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងទេសចរណ៍ ព្រមទាំងដាក់ចេញនូវទិសដៅការងារអនុវត្តបន្ត។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាអនុប្រធានគណៈកម្មាធិការគណបក្សក្រសួង សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួង និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សក្រសួង លោកអ៊ំ ពូមីង ជានិវត្តន៍ជន ព្រមទាំងមានការចូលរួមពីប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្តទាំង២៥ និងបងប្អូនសមាជិកបក្សក្រសួងទេសចរណ៍ ទាំងអស់សរុបប្រមាណជាង ៦០០នាក់។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមប្រធាន បានមានប្រសាសន៍ថា ការងារគណបក្ស និង ការងាររដ្ឋត្រូវដើរទន្ទឹមគ្នា, មានគណបក្សប្រជាជនកម្ពុជា, មានថ្ងៃរំដោះ៧មករា, មានគោលនយោបាយឈ្នះ ឈ្នះ នៅឆ្នាំ១៩៩៨ ដែលនាំមកនូវសន្តិភាពពេញលេញ និងឯកភាពទឹកដី ទើបយើងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ រាប់ទាំងសមិទ្ធផលនិងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យទេសចរណ៍ដែលបានចូលរួមនៅក្នុងកំណើនសេដ្ឋកិច្ចជាតិ។ សមិទ្ធផលក្នុងវិស័យរបស់យើងនាពេលបច្ចុប្បន្ន គឺកើតចេញពីការរួមចំណែកពីគ្រប់ផ្នែក គ្រប់ថ្នាក់ តាំងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រហូតដល់សមាជិកបក្សម្នាក់ៗ គ្រប់ជំនាន់របស់ក្រសួងទេសចរណ៍ ក្នុងការចូលរួមដឹកនាំ ការចាត់តាំងអនុវត្តសកម្មភាពការងារតាមផែនការដែលបានដាក់ចេញ ដោយបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ធនធាន ថវិកា និងសម្ភារៈ សព្វគ្រប់បែបយ៉ាង ដោយមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា។ 

ជាមួយគ្នានេះ ឯកឧត្តមប្រធាន ក៏បានគូសបញ្ជាក់បន្ថែមថា សមាជិកបក្សត្រូវយល់ដឹងឱ្យបានច្បាស់អំពីប្រវត្តិ លក្ខន្តិកៈគណបក្ស ស្នាដៃជាប្រវត្តិសាស្ត្ររបស់គណបក្ស និងសមិទ្ធផល ដែលសម្រេចជូនប្រទេសជាតិ ជាពិសេសក្នុងរយៈពេល៤៦ ឆ្នាំកន្លងមកនេះ ព្រមទាំងត្រូវប្តេជ្ញាការពារនូវរាល់សមិទ្ធផលជាប្រវត្តិសាស្ត្រទាំងអស់នោះឱ្យបានគត់ម៉ត់។

ឯកឧត្តមប្រធាន បានយកឱកាសនេះ ថ្លែងនូវសេចក្តីគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះវីរកងទ័ព និងកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានទាំងអស់ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ ការពារបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ឯកឧត្តមប្រធាន គោរពថ្លែងអំណរគុណដោយស្មោះស័្មគ្រចំពោះគំរូវីរភាព ទឹកចិត្តស្នេហាជាតិស្នេហាប្រជាជន ដោយខិតខំប្ដូរផ្ដាច់ បូជាសាច់ស្រស់ ឈាមស្រស់ពលីកម្មតស៊ូ ក្នុងសមរភូមិ និងគ្រប់កាលៈទេសៈ តែងតែនៅជាប់ការពារប្រជាជន ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលនេះគឺជាគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាចងចាំជានិច្ច។ 

ជាមួយគ្នានេះ នាឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌនេះ ឯកឧត្តមប្រធាន សូមឧទ្ទិសបួងសួងកុសលផលបុណ្យគោរពជូនវិញ្ញាណក្ខន្ធវីរកងទ័ព ប្រជាជនភៀសសឹក អតីតថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងទេសចរណ៍គ្រប់ជំនាន់ដែលបានធ្វើមរណកាល សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕




























Previous Post Next Post