អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសម្ភារៈ​ មធ្យោបាយធ្វើការ​ និងសំណេះសំណាល​ សួរសុខទុក្ខ​កងកម្លាំងមានសមត្ថកិច្ចក្នុងការរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ និងការពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសម្ភារៈ​ មធ្យោបាយធ្វើការ​ និងសំណេះសំណាល​ សួរសុខទុក្ខ​កងកម្លាំងមានសមត្ថកិច្ចក្នុងការរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ និងការពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋ


ភ្នំពេញ៖
នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត, ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះពិនិត្យសម្ភារៈ​ មធ្យោបាយធ្វើការ​ និងសំណេះសំណាល​ សួរសុខទុក្ខ​កងកម្លាំងមានសមត្ថកិច្ចក្នុងការរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណៈ​ និងការពន្លត់អគ្គីភ័យជូនប្រជាពលរដ្ឋ។ 

គួររំលឹកថា រយៈពេល៩ ខែដើមឆ្នាំនេះ ករណីអគ្គិភ័យបានឆាបឆេះលំនៅឋានរបស់ប្រជាពលរដ្ឋ ទ្រង់ទ្រាយមធ្យមមាន ៤ករណី ស្ថិតក្នុងក្រុងកំពង់ចាម និងលក្ខណៈតូចតាច កើតឡើងតាមបណ្តាភូមិស្រុក ប៉ុន្តែគ្រប់ករណី គឺស្ថិតក្រោមការគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អពីសមត្ថកិច្ចយើង។ 

ជាការលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ច ដែលបានបំពេញការងារជូនប្រជាពលរដ្ឋបានល្អប្រសើ ស្របតាមការចង់បានរបស់ប្រមុខថ្នាក់ដឹកនាំ, ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានយកឱកាសនោះ ថ្លែងការកោតសរសើរ និងនាំយកថវិកាឧបត្ថម្ភរបស់រដ្ឋបានខេត្ត ជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រួមនឹងបានបំពេញនូវការខ្វះខាតសម្ភារៈ បរិក្ខារ សម្រាប់ប្រើប្រាស់នៅក្នុងអង្គភាព ដើម្បីពង្រឹងប្រសិទ្ធភាពការងារឲ្យកាន់តែ មានប្រសិទ្ធភាព និងសាកសិទ្ធភាព។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើឲ្យកងកម្លាំងយើងទាំងអស់ បន្តខិតខំយកចិត្តទុកដាក់បំពេញការងារឲ្យទទួលបានជោគជ័យ ដើម្បីរក្សាបាននូវស្ថានភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ៕












Previous Post Next Post