ទីក្រុងញូវយ៉ក៖ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម IWAYA Takeshi រដ្ឋមន្ត្រីការបរទេសជប៉ុន អំឡុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសទាំងពីរ មានសេចក្ដីរីករាយដែលបានជួបគ្នាសារជាថ្មី និងបានឆ្លៀតឱកាសផ្តាំផ្ញើការសួរសុខទុក្ខយ៉ាងកក់ក្តៅពីគ្នាទៅវិញទៅមក បន្ទាប់ពីជំនួបប្រកបដោយផ្លែផ្កាកន្លងទៅចំនួនពីរ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុន កាលពីខែឧសភា ឆ្នាំ២០២៥ និងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ៕






