ក្រុងច្បារមន៖ នាព្រឹកថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ២០២៥ លោក ស្រី សារ៉េម ប្រធានក្រុមប្រឹក្សាក្រុងច្បារមន និងលោក ទឹម ផានូ អភិបាល នៃគណៈអភិបាលក្រុងច្បារមន បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងច្បារមន។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សា គណៈអភិបាល លោកនាយក នាយករងរដ្ឋបាលក្រុង លោក លោកស្រី ប្រធានការិយាល័យ អង្គភាពទាំង១៣ កងកម្លាំងទាំងបី និងសង្កាត់ទាំងប្រាំ ផងដែរ ៕






























