ឯកឧត្តម ហ៊ុន ម៉ានី៖ «ជោគជ័យរបស់ប្រជាជនខ្មែរមួយរូបនៅឆាកអន្តរជាតិក៏ជាមោទនភាពមួយរបស់ជាតិផងដែរ»
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ហ៊ុន ម៉ានី៖ «ជោគជ័យរបស់ប្រជាជនខ្មែរមួយរូបនៅឆាកអន្តរជាតិក៏ជាមោទនភាពមួយរបស់ជាតិផងដែរ»


ភ្នំពេញ៖
នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសហការី បានអនុញ្ញាតទទួលជួបនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំ២០២៥ តាមរយៈស.ស.យ.ក. ចូលសម្តែងការគួរសម ដើម្បីសុំការណែនាំតម្រង់ទិស និងចែករំលែកបទពិសោធមុនចេញទៅបន្តការសិក្សានៅប្រទេសចិន នាពេលខាងមុខ នៅអគារ The Kampus។ 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរដល់ក្រុមនិស្សិតជ័យលាភីទាំងអស់ ចំពោះលទ្ធផលទទួលបាន និងបានផ្តាំផ្ញើសាកសួរសុខទុក្ខទៅកាន់ប្អូនៗដែលបានចេញដំណើរទៅដល់សាធារណរដ្ឋប្រជាមានិតចិនរួចទៅហើយ។ 

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានដោយគូសបញ្ជាក់ពីប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ចិនជារួម និងដោយឡែករវាងស.ស.យ.ក. និងសហព័ន្ធយុវជនទូទាំងប្រទេសចិន ជុំវិញការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងប្រជាជន និងយុវជនកម្ពុជា-ចិន ជាពិសេសការផ្តល់ជាអាហារូបករណ៍ដល់និស្សិតកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តម ក៏បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះសមត្ថភាព និងសក្តានុពលរបស់ប្អូនៗ ក្នុងការប្រើប្រាស់អាហារូបករណ៍នេះដើម្បីរៀនសូត្រ អភិវឌ្ឍខ្លួន និងប្រើប្រាស់ជំនាញ និងចំណេះរៀងៗខ្លួនត្រឡប់មកអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន ក្រោមស្មារតី និងបុព្វហេតុរួបរួមគ្នា។ 

ឯកឧត្តម បានបន្តថា ភាពជោគជ័យរបស់និស្សិតគ្រប់រូបនាពេលនេះ គឺជាភាពជោគជ័យរបស់ខ្លួនផង ក្រុមគ្រួសារផង ហើយក៏ជាភាពជោគជ័យដ៏ធំធេងផងសម្រាប់សង្គមជាតិ។ 

ឯកឧត្តម បានផ្សាភ្ជាប់បន្ថែមថា «ជោគជ័យរបស់ប្រជាជនខ្មែរមួយរូបនៅឆាកអន្តរជាតិក៏ជាមោទនភាពមួយរបស់ជាតិផងដែរ»។ 

ជាចុងក្រោយ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានជូនពរប្អូនៗគ្រប់រូប ទទួលបានជោគជ័យលើការសិក្សា និងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ៕




















Previous Post Next Post