App NoDrug ជាមធ្យោបាយសំខាន់បំផុត ដើម្បីរាយការណ៍បទល្មើសគ្រឿងញៀនជូនសមត្ថកិច្ច! ខែសីហា សមត្ថកិច្ចទទួលបណ្ដឹងពីពលរដ្ឋ និងស្រាវជ្រាវបង្ក្រាបបាន១០៣ករណី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

App NoDrug ជាមធ្យោបាយសំខាន់បំផុត ដើម្បីរាយការណ៍បទល្មើសគ្រឿងញៀនជូនសមត្ថកិច្ច! ខែសីហា សមត្ថកិច្ចទទួលបណ្ដឹងពីពលរដ្ឋ និងស្រាវជ្រាវបង្ក្រាបបាន១០៣ករណី


ភ្នំពេញ៖
App NoDrug កំពុងក្លាយជាមធ្យោបាយពេញនិយមសម្រាប់ប្រជាពលរដ្ឋក្នុងការរាយការណ៍បទល្មើសគ្រឿងញៀនទៅសមត្ថកិច្ចដោយមានលក្ខណៈសម្ងាត់ និងមានសុវត្ថិភាពខ្ពស់បំផុតដល់អ្នករាយការណ៍។

នៅខែសីហាឆ្នាំ២០២៥តែម្ដង App NoDrug ទទួលបានសេចក្ដីរាយការណ៍ករណីគ្រឿងញៀនសរុប ២៤៥ករណី ដែលក្នុងនោះបានដោះស្រាយ និងបង្ក្រាប ចំនួន ១០៣ករណី។ ដោយឡែក ករណីនៅសេសសល់កំពុងបន្តការស្រាវជ្រាវ ដើម្បីឈានដល់ការបង្ក្រាប និងខ្លះទៀតជាករណីដដែលៗ ដែលសមត្ថកិច្ចធ្លាប់បង្ក្រាបតែប្រជាពលរដ្ឋរាយការណ៍ម្ដងទៀត។ 

បើគិតពីថ្ងៃដាក់ដំណើរការប្រើប្រាស់ App NoDrug នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ មានរយៈពេល ១ឆ្នាំ ៤ខែ ៩ថ្ងៃ មានការរាយការណ៍សរុប ២,៣៥៥ករណី ដែលក្នុងនោះបានដោះស្រាយ និងបង្ក្រាប ១,៨៣១ករណី ដែលមានលោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង/៧ថ្ងៃ នៃគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrug នៅពេលទទួលបានសេចក្ដីរាយការណ៍ បានបញ្ជូនព័ត៌មានទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋានភ្លាមៗ ដើម្បីចាត់វិធានការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបករណីគ្រឿងញៀន ដែលជាកង្វល់របស់ប្រជាពលរដ្ឋបានរាយការណ៍មកកាន់សមត្ថកិច្ច។

សូមរលឹកថា ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តែងបានលើកទឹកចិត្ត និងអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន និងយុវនារី ចូលរួមប្រើប្រាស់ App NoDrug ជាមធ្យោបាយផ្លូវការសម្រាប់រាយការណ៍ករណីគ្រឿងញៀនដែលមានលក្ខណៈសម្ងាត់ និងមានសុវត្ថិភាពខ្ពស់បំផុតដល់អ្នករាយការណ៍ ជំនួសការរអ៊ូឬបង្ហោះតាមបណ្ដាញសង្គម ហើយធ្វើជាភ្នែក ច្រមុះ និងត្រចៀកបន្ថែមឱ្យកម្លាំងមានសមត្ថកិច្ច ដើម្បីបោសសម្អាតនាំយកបញ្ហាគ្រឿងញៀនចេញពីសហគមន៍ដែលកំពុងរស់នៅ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ 

ឯកឧត្ដម​សន្តិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ថា អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានក្រុមការងារប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង ដើម្បីចាំទទួលសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋគ្រប់រាជធានី ខេត្ត ៕


































Previous Post Next Post